ខេត្តកំពង់ស្ពឺ៖ ក្រុមការងាររបស់គណៈ កម្មការស្ត្រីនិងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដឹកនាំដោយលោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានី ភ្នំពេញប្រធានគណៈកម្មការស្ត្រី និងកីឡា បានយកអំណោយជាសម្ភារសិក្សា និង សម្ភារកីឡាមួយចំនួនធំទៅចែកជូនសិស្សា នុសិស្សនៅអនុវិទ្យាល័យតាំងសំរោង ស្ថិត ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
កញ្ញា តៃ លីដា ក្រុមការងារគណៈកម្មការស្ត្រីបានសរសេរក្នុងបណ្តាញសង្គម ហ្វេសប៊ុករបស់នាងថា នាងខ្ញុំធ្វើបានតែ ប៉ុណ្ណឹងទេតាំងពី២០០៧មកគណៈកម្មការ ស្រ្តី និងកីឡាមានតែបាតដៃទទេរហូតទទួល បានការគាំទ្រយ៉ាងច្រើនពីបងប្អូនប្រជា
ពលរដ្ឋ ពិសេសយុវជន និងដៃគូឧបត្ថម្ភ នាងខ្ញុំនៅតែបន្តជំរុញការងារស្ត្រីនិងកីឡា ឲ្យយុវជនចូលរួមក្នុងវិស័យកីឡាបានកាន់តែច្រើនបន្ថែមទៀតនៅថ្ងៃអនាគត អរគុណ ដល់ការគាំទ្ររបស់អ្នកទាំងអស់គ្នា។
កញ្ញាបានបន្ថែមថា Donation to Poor School និងក្រុមការងារស្ត្រីនិងកីឡាបាននាំយកសៀវភៅ ប៊ិច ខ្មៅដៃ បាល់ទាត់ បាល់ទះ បាល់បោះ និងសម្ភារយ៉ាងច្រើនផ្សេងទៀតចែកជូនប្អូនៗនៅអនុវិទ្យាល័យតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រមាណ២០០នាក់។ កញ្ញាថ្លែងថា “ពួកគាត់រីករាយជាមួយកម្មវិធីនេះខ្លាំងណាស់ អរគុណដល់ការសហការពីបណ្តាលក្រុមហ៊ុនដៃគូ និងសប្បុរសជនមួយចំនួនដែលតែងតែជឿជាក់មកលើការងារនាងខ្ញុំ ជា ពិសេសគណៈកម្មការស្ត្រីនិងកីឡាអរគុណ ដល់ក្រុមយុវជន អ.ម.ត ដែលបានចូលរួមចំណែកក្នុងការងារនេះឲ្យទទួលបានជោគជ័យ” ៕ សារីម














