កម្ពុជាមានវិញ្ញាសាកីឡាបាល់បោះជនពិការភ្នែកសម្រាប់ទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីកម្ពុជាទើបតែទទួលបានប្រភេទវិញ្ញាសាកីឡាបាល់បោះជន ពិការភ្នែកថ្មោងថ្មីក៏ពិតមែន ប៉ុន្តែអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ហាក់មានជំនឿចិត្តក្នុងការប្រកួតប្រជែង ដណ្តើមយកមេដាយនៅព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី៩ឆ្នាំ២០១៧នេះ នៅប្រទេសម៉ាឡេស៊ីក្រោមការជំរុញពី សមាគមកីឡាបាល់បោះជនពិការភ្នែកជប៉ុនដែលបានទទួចសុំឲ្យ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជាបញ្ជូនអត្តពលិកជនពិការ ឮទៅចូលរួមទោះជាមានសង្ឃឹមឬក៏គ្មានសង្ឃឹមបានមេដាយត្រឡប់មកជូនជាតិ វិញក៏ដោយ ។

សំណូមពរនិងការប្តេជ្ញាចិត្តរបស់ថ្នាក់នាំកីឡាជនពិការខាងលើបានធ្វើឡើងក្រោយកិច្ចសម្របសម្រួល និងបណ្តុះ បណ្តាលមូលដ្ឋានគ្រឹះនៃកីឡាបាល់បោះ ជនពិការភ្នែករយៈពេល២ថ្ងៃរបស់សមាគម អភិវឌ្ឍន៍វិស័យកីឡាបាល់បោះជនពិការ ជប៉ុន ដោយគ្រូឧទ្ទេសលោក Toru Masuda បានជំរុញឲ្យគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបញ្ជូនកីឡាថ្មោងថ្មីមួយនេះទៅចូលរូមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅទីក្រុងគូឡាឡាំពួរ នាអំឡុងខែកញ្ញាខាងមុខនេះ ។

លោក Toru Masuda បានលើកឡើងថា ដើម្បីទទួលបានបទពិសោធន៍បន្ថែមពីការហ្វឹកហាត់អត្តពលិកជនពិការភ្នែកកម្ពុជាគួរ គប្បីថ្នាក់ដឹកនាំបញ្ជូនពួកគេឲ្យទៅចូលរួមប្រកួតក្នុងកម្មវិធីនានា ទោះបីពុំមានសង្ឃឹមថាអាចដណ្តើមបានមេដាយជូនជាតិក្តីក៏ ទទួលបានចំណេះដឹងថ្មីៗយកមកអភិវឌ្ឍ បន្តទៀតដែរសម្រាប់ចូលរួមកម្មវិធីលើកក្រោយ ។ លោកបានកត់សម្គាល់ឃើញថា តាមរយៈបទពិសោធន៍ជាក់ស្តែង “ខ្ញុំគិត ថានឹងផ្តល់ផលចំណេញច្រើនដល់អត្ត ពលិកជនពិការកម្ពុជាបើទោះបីគ្មានសង្ឃឹមអាចបានមេដាយក៏ដោយ។ជាងនេះទៀត វិស័យកីឡាបាល់បោះជនពិការភ្នែករបស់ជប៉ុន វិញ្ញាសាបុរសរហូតមកដល់ពេល បច្ចុប្បន្នក៏ពុំទាន់មានលទ្ធភាពអាចដណ្តើមយកមេដាយមកជូនជាតិបាននៅឡើយ ដែរ” ។

លោកបន្តថា ជំហានបន្ទាប់ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះលោកនិងរៀបចំផែនការហ្វឹកហាត់បន្តសម្រាប់អត្តពលិកជន ពិការភ្នែកកម្ពុជាលើវិញ្ញាសាជាបន្តបន្ទាប់ទៀត ។ លោកបានសង្កេតឃើញថាពួកគេគួរតែហ្វឹកហាត់ឲ្យបានល្អិតល្អន់ជាងនេះ ពួកគេនឹងមានកម្រិតសមត្ថភាពអាចប្រជែងយកមេដាយជូនជាតិរបស់ពួកគេបាននៅថ្ងៃអនាគត ។

ពាក់ព័ន្ធនឹងការជំរុញនេះដែរ អគ្គលេ ខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា បានថ្លែងថា NPCC នឹងសិក្សាបន្តទៀតដើម្បីរៀបចំ ត្រៀមបញ្ជូនកីឡាករកីឡាការិនីដែលលេងវិញ្ញាសាបាល់បោះជនពិការភ្នែកដែលមានស្រាប់៦នាក់ទៅចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ីនាខែកញ្ញាខាងមុខ ។

គួរបញ្ជាក់ថា នេះជាកីឡាប្រភេទថ្មីដែលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលយកក្រោមគម្រោងអភិវឌ្ឍន៍កីឡា ដើម្បីថ្ងៃស្អែកឬ Sport For Tomorrow សមាគមកីឡាជនពិការជប៉ុនដើម្បីអភិវឌ្ឍសមត្ថភាពអត្តពលិកពិការកម្ពុជាប្រកបដោយគុណភាពនិងគុណវុឌ្ឍិដ៏ពិតប្រាកដនាអនាគត៕  សារីម

...

photo6221910975171372970 photo6221910975171372971 photo6221910975171372972

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print