ផ្ទុះទូATMដកលុយធនាគារកាឌីយ៉ាផ្អើលទាំងកណ្តាលអធ្រាត្រ សង្ស័យមានគេលួចដាក់គ្រាប់បែកបំផ្ទុះ

ចែករំលែក៖

ភ្នំពេញ៖ ទូATMដកលុយរបស់ធនាគារកាណាឌីយ៉ាមួយកន្លែងស្ថិតនៅមុខមន្ទីរពេទ្យកុមារជាតិតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញបានផ្ទុះលាន់កក្រើកកាលពីវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧  ដោយគេសង្ស័យជាជំហានដំបូងថា អាចមានមនុស្សមកលួចដាក់គ្រាប់បែកបំផ្ទុះ។

ពុំមានសាក្សីណាម្នាក់បញ្ជាក់ថា ករណីផ្ទុះទូATM នេះបណ្តាលមកពីលក្ខណៈបច្ចេកទេស ឬមានជន មិនស្គាល់មុខទៅគប់គ្រាប់បែកកម្ទេចក្នុងគោលបំណងបំផ្លាញដើម្បីផលប្រយោជន៍អ្វីមួយនោះទេ។ ប៉ុន្តែបើតាមសម្តីបុគ្គលិក សន្តិសុខមន្ទីរពេទ្យ បានឲ្យដឹងថា ខណៈដែលគាត់កំពុងដើរយាមកាមក្នុងមន្ទីរពេទ្យកុមារជាតិ ស្រាប់តែឮសំឡេងផ្ទុះនៅកន្លែងកើតហេតុខាងលើដូចគ្រាប់បែក។ពេលនោះមានអ្នកខ្លះស្មានតែរថយន្តបែកកង់ លុះពេលនាំគ្នាទៅមើល ស្រាប់តែឃើញម៉ាស៊ីន ATM ដកលុយរបស់ធនាគារកាណាឌីយ៉ាមានបែកបាក់កញ្ចក់ និងបំណែកដែកកម្ទេចកម្ទីប៉ើងចេញមកក្រៅខូចខាតស្ទើរទាំងស្រុង តែមិនទាន់បែកដល់កន្លែងដែលផ្ទុកលុយនោះទេ ។

បន្ទាប់មកទើបគេរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុ យកខ្សែហ៊ុំព័ទ្ធការពារកន្លែងកើតហេតុ ពិនិត្យគ្រប់ជ្រុងតែមិនតាន់ច្បាស់លាស់ ក៏ទុករង់ចាំព្រឹកឡើងផ្នែកជំនាញពិនិត្យកោស្យលវិច័យរាជធានីភ្នំពេញ ចុះមកពិនិត្យម្តងទៀតដើម្បីសន្និដ្ឋានឲ្យពិតប្រាកដថា តើ កើតឡើងដោយសារអ្វី  មានបំណងអ្វី នោះទេ ក្រៅពីដាក់ការសង្ស័យថា អាចមានមនុស្សមិនល្អមកលួចដាក់គ្រាប់បែកបំផ្ទុះបំផ្លាញប៉ុណ្ណោះ ។

មកដល់ល្ងាចថ្ងៃកើតហេតុនោះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ប្រាប់ថា ករណីនេះបានរកឃើញមូលហេតុ ឬ វែកមុខជនបង្កឃើញនៅឡើយទេ ៕ ប្រាថ្នា

...

bratna1 (1) bratna1 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print