ចិត្តនរក! សូម្បីជនពិការជិះលើរទេះរុញក៏បើកបុកហើយបិទសាប៊ូគូទដែរ

ចែករំលែក៖

ខេត្តត្បងឃ្មុំ៖ ជនពិការជិះលើរទេះម្នាក់បានស្លាប់គួឲ្យអាសូ ដោយសារស្នាដៃអ្នកមានរថយន្តមានចិត្តព្រៃផ្សៃបើករថយន្តបុកហើយមិនទទួលខុសត្រូវហើយបើករត់គេចបាត់។

ហេតុការដ៏កំរមាននេះកើតឡើងកាលពីវេលាម៉ោង ៨ៈ៤០នាទីយប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅលេីផ្លូវជាតិ លេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ134-135 ត្រង់ចំណុចមុខដីភូមិឈ្មោះលឹម ផាន្នីភេទប្រុសស្ថិតនៅភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។
តាមការឲ្យដឹងពីលោក ឡុង សារិន អធិការនគរបាលស្រុកត្បូងឃ្មំុបានឲ្យដឹងថា មានរថយន្តធំមិនស្គាល់ម៉ាកពណ៌ឈ្មោៈ និងអាស័យដ្ឋានអ្នកបើកបរបានបើកមក បុករទេះជនពិការ ឈ្មោៈ អ៊ែល ទិត ភេទ ប្រុសអាយុ61ឆ្នាំ ជាតិចាម ទីលំនៅ(អនាថា) ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ចំណែករថយន្ត បេីករត់គេចបាត់។

ករណីនេះក្រោយកើតហេតុសម្មត្ថកិច្ចបាន បើកការស្រាវជ្រាវអ្នកបង្កហេតុដើម្បីនាំខ្លួនយកមកទទួលខុសត្រូវចំពោះមុខច្បាប់ចំណែកសពជនរងគ្រោះសម្មត្ថកិច្ចបានចាត់ចែងតាមការជាក់ស្តែង៕វណ្ណះ

...

IMG_2238 IMG_2239 IMG_2240 IMG_2241

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print