ចងកធ្វើអត្តឃាតបានសម្រេចចោលកូន និងប្រពន្ធមានផ្ទៃពោះគ្រប់ខែសង្ស័យបែកថ្នាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពដោយយកខ្សែចងកព្យួនឹងកម្ពោធព្រៃ នៅខាងក្រោយផ្ទះអ្នកភូមិបង្កការភ្ញាក់ការផ្អើលទាំងព្រលឹមស្រាងៗ ដោយអ្នកខ្លះសង្ស័យបណ្ដាលមកពីមានជំងឺសសៃប្រសាត ប៉ុន្តែអ្នកខ្លះទៀតនិយាយថាមកពីបែកថ្នាំ ព្រោះជនរងគ្រោះកន្លងមកក៍ជាមុខសញ្ញាប្រើប្រាសគ្រឿងញៀនដែរ តែអ្វីដែលសំខាន់នោះកូននៅតូច និងប្រពន្ធមានផ្ទៃពោះគ្រប់ខែទៀត។

ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង០០នាទីព្រឹកព្រលឹមស្រាងៗ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចវាលសត្វឃាតខាងក្រោយផ្ទះអ្នកភូមិឈ្មោះ ភោគ សំភឿន ភេទប្រុស អាយុ ៥៦ឆ្នាំ សញ្ជាតិខ្មែរ ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណជាង ១០០ម៉ែត្រជនរងគ្រោះ។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលលលកសបង្ហើបថា ជនរងគ្រោះឈ្មោះ ជួ ចំរើន ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិខ្មែរ មានប្រពន្ធមានផ្ទៃពោះគ្រប់ខែ និងកូនតូចម្នាក់ក្នុងបន្ទុកគ្រួសារទៀត បច្ចុប្បន្ន រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ។

ប្រភពខាងលើបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរ សមត្តកិច្ចស្ថាប័នពាក់ព័ន្ធបានសហការគ្នា ចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ លទ្ធផលជនរងគ្រោះនាកន្លងមកត្រូវបានគេបង្ហើបថា ធ្លាប់ប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ប៉ុន្តែគាត់បានកែប្រែ និងផ្ដាច់មកដល់សព្វថ្ងៃ ហើយក៍មានជំងឺចំឡែកៗផងដែរ ជាអកុសលស្រាប់តែជួបឧបត្តិវហេតុបែបនេះ តែអ្វីគួរឲ្យសង្វេកនោះគឺក្រុមគ្រួសារ។

ប្រភពដដែលបន្តទៀតថា សាកសពជនរងគ្រោះបានបំពេញនីតិវិធី ប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី៕

...

IMG_2243 IMG_2242

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print