មេធាវីខេត្តព្រះសីហនុម្នាក់ត្រូវបានគេវាយនៅក្នុងក្លិបខារ៉ាអូខេ ស៊ីធីហ្គោល តែសន្តិសុខអត់ឃាត់ជនបង្ក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានករណីប្រើអំពើហិង្សាមួយកើតឡើងក្នុងក្លិប ខារ៉ាអូខេ ស៊ីធីហ្គោល ដែលមានទីតាំងស្ថិតនៅក្រុម១៣ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង រិទ្ធី អាយុ៣៦ឆ្នាំ ជាមេធាវីខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះបានឲ្យដឹងថា ករណីប្រើអំពើហិង្សាបង្ករបួសស្នាម លើរូបគាត់នៅក្នុងក្លិបខារ៉ាអូខេ ស៊ីធីហ្គោលកើតឡើង ខណៈដែលរូបគាត់មានមិត្តភក្តិហៅទៅចូលរួមក្នុងកម្មវិធីនៅទីនោះហើយ ក្រោយពេលកើតហេតុ លោកបានទៅដាក់ពាក្យបណ្តឹងនៅសង្កាត់លេខ៤ ក្រុង- ខេត្តព្រះសីហនុ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកបុរសជាជនសង្សយ័ម្នាក់ដែលវាយគាត់ដើម្បីដោះស្រាយតាម ច្បាប់ ។

លោកមេធាវីរូបនេះបានឲ្យដឹងទៀតថា មុនពេលកើតហេតុ រូបលោកបានឡើងជណ្តើរទៅជាន់ខាងលើ រួចក៍បានប៉ះស្មារគ្នាជាមួយជនសង្ស័យ ដែលបានដើរចុះមកខាងក្រោម រួបគាត់ក៏បានសួរ ហេតុអ្វីបានជាលោកដើរមកបុកខ្ញុំយ៉ាងនេះ។ ពេលនោះជនសង្ស័យមិនឆ្លើយតបទេហើយ ក៏បានដាល់គាត់មួយដៃលើចិញ្ចើមភ្នែកខាងឆ្វេងឡើងហើមជាំ និងទាត់ធាក់់បន្ថែមទៀតរួចក៏នាំបក្ខពួកឡើងរថយន្តម៉ាកវីហ្គោ ពណ៌ស ពាក់ស្លាកលេខ ខ.ម. 2-2525 គេចខ្លួនបាត់ស្រមោលដោយមិនមានការឃាត់ខ្លួនពីសំណាក់សមត្ថកិច្ច និងសន្តិសុខឯកជនដែលយាមប្រចាំការនៅក្នុងក្លិបកម្សាន្តខារ៉ាអូខេខាងលើនោះឡើយ។

លោកបញ្ជាក់ថា សមត្ថកិច្ចត្រូវតែចាត់ការរឿងនេះ ហើយភស្តុតាងគឺមាននៅក្នុងកាមេរ៉ាសុវត្ថិភាពក្នុងក្លិបខារាអូខេមួយនេះ ខណៈជនសង្ស័យរួមនឹងបក្ខពួកចូលច្រៀងនៅក្នុងបន្ទប់ខារ៉ាអូខេមុនពេលកើតហេតុ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលលេខ៤បានឲ្យដឹងថា ករណីនេះសមត្ថកិច្ច កំពុងស្រាវជ្រាវរកជនសង្ស័យ និងបក្ខពួក ដើម្បីឃាត់ខ្លួនយកមកដោះស្រាយទៅតាមតាមផ្លូវច្បាប។

គួរបញ្ជាក់ថា ភ្ញៀវដែលចូលទៅក្លិបកម្សាន្តខាងលើឃើញហេតុការណ៍នេះ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចនិងសន្តិសុខឯកជនមិនបានឃាត់ខ្លួនក្រុមជនបង្ករបួសស្នាមមកលើភ្ញៀវដែលចូលទៅកម្សាន្តនៅក្នុងក្លិបនេះ ហើយពួកគាត់បានដាក់ការព្រួយបារម្ភថាថ្ងៃណាមួយ មានករណីរហូតដល់បាត់បង់ជីវិតមិនដឹងជាប៉ះលើអ្នកណា ៕ ឆ្លាម សមុទ្រ

...

kps (1) kps (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print