ប្រធានាធិបតីឌុយទែរតេស្នើអឺរ៉ុបកុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ហ្វុីលីពីន

ចែករំលែក៖

ប្រធានាធិបតីហ្វូីលីពីន លោក Duterte ដែលមានភាពល្បីល្បាញនៅលើពិភព លោក ក្រោយឡើងកាន់អំណាច ដោយ សារតែសង្គ្រាមប្រឆាំងគ្រឿងញឿន គ្មាន ត្រាប្រណី «ជួបសម្លាប់» ដោយអនុញ្ញាតឲ្យ កម្លាំងប៉ូលិស ទាហាន ឬពលរដ្ឋ ដែលមាន អាវុធ សម្លាប់ អ្នកជួញដូរនិងប្រើប្រាស់ គ្រឿងញឿណដោយមិនជាប់ទោសបាន ធ្វើឲ្យប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំង។ នៅពេលនេះ ប្រធានាធិបតីបានស្នើ អន្តរជាតិ មិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលមាន អធិបតេយ្យ ពេញលេញដូចហ្វុីលីពីន។

ពេលថ្មីៗនេះសារព័ត៌មានThe Guardian បានផ្សព្វផ្សាយនូវការប្រកាសរបស់ ប្រធានាធិបតីហ្វុីលីពីនលោកឌុយទែរតេ ដែលអំពាវនាវដល់ សភាអឺរ៉ុបមិនត្រូវ ជ្រៀតជ្រែក ទៅលើបញ្ហាផ្ទៃក្នុងរបស់ហ្វុី លីពីននោះឡើយ។

អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនបានបញ្ជាក់ថា ទីក្រុងម៉ានីលថ្កោលទោស យ៉ាងខ្លាំងទៅលើការជ្រៀតជ្រែកពីខាង ក្រៅមកលើប្រទេសនេះ ក្នុងនោះមានការសម្រេចរបស់សភាអឺរ៉ុបដែលបានថ្កោលទោសលោកឌុយទែរតេ ពីគម្រោងអនុវត្ត ច្បាប់ប្រហារជីវិតជាថ្មីទៅលើអ្នកទោសគ្រឿងញៀន។

មានប្រសាសន៍ពេលបំពេញទស្សនកិច្ចមីយ៉ាន់ម៉ា ប្រធានាធិបតីហ្វុីលីពីនបញ្ជាក់ថា « សូមកំដាក់គំនាប វប្បធម៌ឬសីលធម៌ របស់ខ្លួនទៅលើប្រទេសដទៃ ពិសេសមក លើប្រទេសខ្ញុំ។ ហេតុអ្វីបានជាអស់លោកមិនធ្វើការងាររបស់ខ្លួនទៅ?ហេតុអ្វីបាន ជាអស់លោក ចង់តែលើកអង្គុយលើក្បាលខ្ញុំអីចឹង?»។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ខែមីនាកន្លងទៅក្រុមអ្នកបង្កើតច្បាប់អឺរ៉ុបបានអនុម័ត ទៅលើសេចក្តីសម្រេច ថ្កោល ទោសរដ្ឋាភិបាលហ្វុីលីពីនដែលបានសម្លាប់ មនុស្សជាច្រើនក្រៅប្រព័ន្ធតុលាការ ក្នុង សង្គ្រាមប្រឆាំងគ្រឿងញៀន របស់លោក។

នៅក្នុងសេចក្តីសម្រេចរបស់សភាអឺរ៉ុបបានបញ្ជាក់ថា អឺរ៉ុបគាំទ្រទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀននៅហ្វុីលីពីន ប៉ុន្តែ ត្រូវតែមាន មូលដ្ឋានច្បាស់លាស់ទៅលើ អ្នកញៀន និងអ្នកជួញដូរ មិនត្រូវវាយ ប្រហារសម្លាប់ ពាសវាលពាសកាលនោះ ឡើយ។

ក្រោយការសម្រេចភ្លាមៗរបស់អឺរ៉ុប ក្រសួងការបរទេសហ្វុីលីពីនបានច្រាន ចោលការសម្រេចទាំងនោះ ដោយបញ្ជាក់ ថា អឺរ៉ុបគ្មានសិទ្ធិ វិភាគជុំវិញសកម្មភាព របស់ប្រទេស ដែលមានដែនអធិបតេយ្យ ពេញលេញនោះឡើយ។

លោកឌុយទែរតេ បានក្លាយជាប្រធានាធិបតីហ្វុីលីពីនកាលពីខែកក្កដាឆ្នាំ២០១៦ ។ ចាប់តាំងពីលោកឡើងកាន់តំណែង ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ លើសង្គ្រាមប្រឆាំងគ្រឿងញៀន ក៏ដូចជា ការព្រមាន ទៅលើអតីតប្រធានា ធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា ជាដើម៕

malay (1) malay (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print