មុខសញ្ញាលក់ចែកចាយថ្នាំញៀន២នាក់ ត្រូវនគរបាលចាប់ខ្លួននិងថ្នាំមួយចំនួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាប់ខ្លួនបានខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាព ដើម្បីទិញដូរគ្រឿងញៀន កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុបានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តក្នុងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្រោមការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយផ្ទាល់ បានចុះបើកយុទ្ធនាការបង្ក្រាបអ្នកចែកចាយថ្នាំញៀនជាបន្តបន្ទាប់ ជាលទ្ធផលឃាត់ខ្លួនបានមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀន២នាក់មាន ទី១ឈ្មោះ លិវ ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ និងទី២ឈ្មោះ ឡាយ ប៊ុនរ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ដកហូតបានវត្ថុតាងមាន៖ ថ្នាំញៀនមេតំហ្វេតាមីន ចំនួន៥កញ្ចប់ (កញ្ចប់ធំ៤ និងកញ្ចប់តូច១) , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង និងទូរស័ព្ទដៃ២គ្រឿង ។

លោកវរសេនីយ៍ឯកស៊ុន សុផាត ស្នងការរងទទួលផែនកណ្តាលនគរបាលប្រឆាំងបទល្មើសបានឲ្យដឹងថា ក្រោមការចុះផ្ទាល់ពីលោកសេនីយ៍ទោ ជួន ណារិន្ឋមួយរយៈចុងក្រោយជាប់ៗគ្នានេះ សមត្ថកិច្ចបង្ក្រាបអំពើលក់ចែកចាយថ្នាំញៀនបានជាច្រើនករណី ឃាត់ខ្លួនជនសង្ស័យបានជិត៤០នាក់ក្នុងនោះស្ត្រីមួយចំនួនផងដែរ៕ ឆ្លាម សមុទ្រ

...

IMG_2941 IMG_2940

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print