ខេត្ដប៉ៃលិន៖ កម្មករចាំចម្ការ វ័យចំណាស់ម្នាក់ងើបពីដេកបម្រុងទៅ ធ្វើការងារតែដោយមានអាការៈមិន ស្រួលខ្លួនរងា*ស្រៀវស្រាញ់ត្រជាក់ចុង ដៃចុងជើងឡើងស្លេកបបូរមាត់បានឱ្យ ប្រពន្ធកោសខ្យល់បានសន្ទុះក្រោយមកក៏ស្លាប់តែម្ដង។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៥ ស្ថិតនៅក្នុងរោងចាំ ចម្ការមួយកន្លែងខាងត្បូងផ្លូវជាតិលេខ ៥៧ ចម្ងាយប្រហែល១.០០០ម៉ែត្រ ក្នុង ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ។
ប្រពន្ធជនរងគ្រោះឱ្យដឹងថាជនរង គ្រោះឈ្មោះ ចរ អេម អាយុ៤៣ឆ្នាំ ជា កម្មករ ជនជាតិភូមា បច្ចុប្បន្នមករស់ នៅក្នុងស្រុកខ្មែរជាង៣០ឆ្នាំមកហើយ។ ជនរងគ្រោះមានប្រពន្ធឈ្មោះ ទួន ចាន់ អាយុ៥៨ឆ្នាំ ស្រុកកំណើតនៅភូមិប៉ោយ សំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្ដ បាត់ដំបង ជាជនជាតិខ្មែរមានកូនស្រី ម្នាក់ក្នុងបន្ទុកឈ្មោះ អេម ទួន អាយុ១៨ ឆ្នាំ បច្ចុប្បន្នធ្វើការងារនៅក្នុងប្រទេស ថៃ ។
គួរបញ្ជាក់ថា គ្រួសារនេះស្នាក់នៅ ក្នុងរោងចាំចម្ការស្ថិតនៅក្នុងភូមិ-ឃុំ ខាងលើ។ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ឃុំស្ទឹងកាច់និងមេ ភូមិអូររអិលបានទៅពិនិត្យសាកសពជនរងគ្រោះហើយបានសន្និដ្ឋានថាជនរង គ្រោះស្លាប់ដោយសារខ្យល់គរហើយបានប្រគល់ឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីតែដោយសារជីវភាព គ្រួសារក្រីក្រអ្នកភូមិនិងកម្មកររួមការ ងារបានរៃអង្គាសប្រាក់ជួយធ្វើបុណ្យដល់សពជនរងគ្រោះ ៕
ដោយ៖ សហការី