ខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Spurs កីឡាករ Harry Kane នឹងត្រូវទទួល យកតំណែងជាប្រធានក្រុមជម្រើសជាតិ អង់គ្លេសចាប់ពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកក្នុងប្រទេសរុស្សុីតទៅ។ ការក្លាយជាប្រធានក្រុមជម្រើសជាតិអង់គ្លេសនេះបន្ទាប់ពីសារព័ត៌មានរបស់ចក្រភពអង់គ្លេសរបស់ Harry Kane ចុះផ្សាយកាលពីដើមសប្តាហ៍នេះដើម្បីមកជំនួសតំណែងខ្សែប្រយុទ្ធ Wayne Rooney ។
កីឡាករ Wayne Rooney ជាខ្សែប្រយុទ្ធ ជើងចាស់ដែលមានតំណែងជាប្រធានក្រុម នេះតាំងពីយូរណាស់មកហើយនោះនឹងត្រូវ បញ្ចប់តួនាទីក្រោមការសម្រេចចិត្តសាជាថ្មីរបស់គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate ដែលជឿជាក់ថា ក្រោយពីរបួស កីឡាករ Harry Kaneនឹងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ដឹកនាំមិត្តរួមក្រុមនាពេល ខាងមុខ ។
គួរបញ្ជាក់ថា កីឡាករ Rooney ជាខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម ហើយ រយៈពេលចុងក្រោយនេះរូបគេហាក់បីដូចជាមិនបានចូលលេងជាជម្រើស១១នាក់ ដំបូងនោះទេ។ ចំណែកកីឡាករ Harry Kane របស់ក្រុមមាន់ខ្នាយមាសកំពុងតែ មានការចាប់អារម្មណ៍ខ្លាំងដោយរូបគេរកគ្រាប់បាល់បាន១៩គ្រាប់សម្រាប់រដូវកាលនេះ។ ដោយសារតែរបួសកីឡាករ Harry Kane បានខកខានចូលលេងឲ្យក្រុមរបស់ខ្លួនប្រហែលជារហូតដល់ចប់រដូវកាលនេះ៕ ដេវីត