ហ៊ិន លីដា ប៉ះ​ជា​មួយ ប៉ែន សារ៉ាវ ធ្វើឲ្យផ្អើលកម្មការិនី​រោង​ចក្រ SL

ចែករំលែក៖

ភ្នំពេញ៖ អតីតបេក្ខនារី Cambodia idol រដូវកាលទី២កញ្ញា ហ៊ិន លីដា បានមកប៉ះគ្នាជាមួយនឹង តារាសម្ដែង លោក ប៉ែន សារ៉ាវ បានធ្វើឲ្យបរិយាកាស ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយ កម្មវិធីអប់រំសុខភាព ដល់កម្មករ-កម្មការិនីនៅរោងចក្រ SL សាខាទី១ ម្តុំស្ពានដែកស្ទឹងមានជ័យ។ ព្រឹត្តិការណ៍សិល្បៈ និងអប់រំសុខភាព អង្គការ «Rhac»  នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ។

បើទោះបីជាការជួបគ្នាជាលើកដំបូងក្តីក៏តារាចម្រៀង ហ៊ិន លីដា និង លោកប៉ែន សារ៉ាវបានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនបានសប្បាយរីករាយតាមរយៈការបញ្ចេញសមត្ថភាពច្រៀងបទចម្រៀងប្រណៃខ្មែរជាច្រើនបទ និងបានធ្វើឲ្យកម្មករកម្មការិនីរាំលេងកម្សាន្តសប្បាយក្រោយសម្រាកទទួលទានអាហារពេលថ្ងៃត្រង់។

អ្នកផលិតនិងគ្រប់គ្រងកម្មវិធីខាងលើបញ្ជាក់ថា នេះគឺជាកម្មវិធី «ទិវាស្វែងយល់ពីសុខភាព» ដែលរៀបចំឡើង ដោយអង្គការសុខភាព «Rhac» ក្រៅពីផ្ដល់ជូននូវចំណេះដឹង យ៉ាងទូលំទូលាយលើសុខភាពផ្លូវភេទ ទាំងបុរសនិងស្រ្តី ហើយនោះ កម្មវិធីនេះ បានផ្ដល់នូវភាពសប្បាយរីករាយ ពីសំណាក់តារាចម្រៀង តារាសម្ដែងល្បីៗ ក្នុងប្រទេសកម្ពុជា ខណៈដែលកម្មវិធី ត្រូវបានចុះផ្សព្វផ្សាយផ្ទាល់ ដោយតារាល្បីៗជាច្រើននាក់។ កម្មវិធីយុទ្ធនាការចុះផ្សព្វផ្សាយ កម្មវិធីអប់រំសុខភាព ដល់កម្មករ-កម្មការិនីតាមបណ្ដារោងចក្រនានា ពីសំណាក់អង្គការ Rhac តែងតែធ្វើសកម្មភាពនេះ ជាប្រចាំ ដើម្បីចុះផ្ទាល់ដល់រោងចក្រ ទាំងនៅក្នុងក្រុងភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា។

ជាក់ស្ដែងនៅថ្ងៃទី ២១ ខែ មីនា ២០១៧ នេះ តារាចម្រៀងសំនៀងពីរោះ កញ្ញា ហ៊ិន លីដា ប៉ះជាមួយលោក ប៉ែន សារ៉ាវ ធ្វើឲ្យកក្រើក សប្បាយរីករាយ ដល់កម្មវិធីទាំងមូលតែម្ដង។ ប្រភពបន្តថា តារាសម្ដែងជាច្រើនដួង បានច្រៀងនូវបទចម្រៀង នាំឲ្យបរិយាកាសនៃយុទ្ធនាការចុះផ្សព្វផ្សាយ កម្មវិធីអប់រំសុខភាព ដល់កម្មករ-កម្មការិនី មានភាពសប្បាយរីករាយ ដោយនៅក្នុងនោះ ពួកគេបានចូលរួម រាំ ច្រៀង ជាមួយនឹងតារាចម្រៀងទាំងអស់ ដោយភាពជិតស្និទ្ធទៀតផង។ អ្វីដែលកាន់តែពិសេស លើសសព្វមួយដង ដោយសារតែថ្ងៃនេះ មានតារាចម្រៀងល្បី គឺកញ្ញា ហ៊ិន លីដា ដែលជាអតីតបេក្ខនារី កម្មវិធីលំដាប់ពិភពលោក «Cambodia idol» រដូវកាលទី២ ចាប់ដៃគូជាមួយនឹងតារាសម្ដែងប្រុស តួឯកក្នុងរឿង «អ្នកប្រដាល់ឡឺកឺ» ធ្វើឲ្យបរិយាកាសសប្បាយទ្វេដង។

កញ្ញា ហ៊ិន លីដា និងលោក ប៉ែន សារ៉ាវបានថ្លែងស្រដៀងគ្នាថា បើទោះបីវាគឺជាកម្មវិធីស្ម័គ្រចិត្តប៉ុន្តែពួកគេពេញចិត្តនឹងការចូលរួមបង្កើតបរិយាកាសសប្បាយៗ និងផ្តល់ជាចំណេះដឹងដល់កម្មករកម្មការិនីនៅរោងចក្រខាងលើ។ ពួកគេយល់ថា វាក៏ជាឱកាសសម្រាប់ការជួបដោយផ្ទាល់ជាមួយអ្នកគាំទ្រ និងជាឱកាសលើកទឹកចិត្តឲ្យពួកគាត់សប្បាយរីករាយនិងបំពេញការងារ។ ពួកគេរំពឹងថា នឹងមានឱកាសជួបជាមួយនឹងអ្នកគាំទ្រជាច្រើនបន្តទៀតនៅឱកាសក្រោយៗទៀត៕ វឌ្ឍនា

...

cambodia idol (6) cambodia idol (3) cambodia idol (4) cambodia idol (8) cambodia idol (5) cambodia idol (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print