ដំរីព្រៃឈ្មោល១ក្បាល អាយុជាង៥០ឆ្នាំឆក់ចរន្តអគ្គិសនីងាប់ពេលមកត្រដុះបង្កោលភ្លើង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដំរីព្រៃដ៏ធំ១ក្បាលបានងាប់នៅក្រោមបង្គោលភ្លើងដោយគេសង្ស័យថា ដំរីព្រៃឈ្មោលក្បាលនេះពេលដែលវារមាស់មកត្រដុះបង្គោលភ្លើង ដណ្តាលឲ្យបង្គោលបាក់សង្កត់ពីលើ រួមត្រូវចរន្តអគ្គិសនីតង់ស្យុងខ្ពស់ឆក់។

ករណីនេះគេសង្ស័យថាបានកើតឡើងនៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ចំណុចចម្ការជុរេនរបស់ឧកញ៉ា ឡាំង លី ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

បើតាមមន្រ្តីជំនាញចុះពិនិត្យសត្វដំរីដែលងាប់១ក្បាលនេះបានសន្និដ្ឋានថា ដំរីព្រៃដែលងាប់នេះ មានអាយុប្រហែលជាជាង៥០ឆ្នាំ ដែលបច្ចុប្បន្នវាអាចរស់នៅតាមជួរភ្នំកំចាយ និងភ្នំបូកគោ។ ដំរីដែលងាប់នេះនៅពុំទាន់ត្រូវចាប់ការយ៉ាងណាទេ រង់ចាំខាងមន្រ្តីជំនាញមកពីក្រសួងចុះពិនិត្យសិនថា នឹងត្រូវចាត់ការបន្តបែបណា។

ដោយឡែកប្រភពនៅកន្លែងគេប្រទះឃើញសត្វដំរីព្រៃឆក់ចរន្តអគ្គិសនីងាប់នេះ សាច់របស់វាអាចនឹងត្រូវអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះប្រលះយកសាច់ ហើយគ្រោងឆ្អឹងទាំងមូលនឹងត្រូវដឹកបញ្ជូនទៅកែច្នៃ ដម្កល់ទុកក្នុងសារមន្ទីរនៅរាជធានីភ្នំពេញ។

បើតាមមន្រ្តីអគ្គិសនីម្នាក់ប្រចាំនៅខេត្តព្រះសីហនុឲ្យដឹងថា បង្គោលភ្លើងដែលដំរីព្រៃត្រដុះឲ្យបាក់នេះ ជាបង្គោលភ្លើងតចរន្តពីខេត្តព្រះសីហនុឆ្លងកាត់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល យកចរន្តចូលមករាជធានីភ្នំពេញ ហើយអាចប៉ះពាល់ដល់ការប្រើប្រាស់ភ្លើងនៅតំបន់ខ្លះមួយរយៈពេលខ្លីនៃការជួសជុលបង្គោលភ្លើងនេះឡើងវិញ។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រជាពលរដ្ឋរស់នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃណប់ ខេត្តព្រះសីហនុ ក៏បានប្រទះ និងថតបានសត្វខ្ទីងឈ្មោលដ៏ធំ១ក្បាលខណៈសត្វខ្ទីង១ក្បាលនោះដើរឆ្លងកាត់ផ្លូវជាតិលេខ៣នៅជើងភ្នំកំចាយនាពេលព្រឹក។ ប្រជាពលរដ្ឋនៅភូមិខាងលើនេះបានអះអាងថា សត្វខ្ទីង១ក្បាលដ៏ធំនេះមានស្នែងមុតស្រួច តែងតែមកដេញវ័ធគោ ក្របីរបស់អ្នកស្រុក ពិសេសនៅពេលយប់ ខណៈដែលអ្នកភូមិដេកលង់លក់។ នៅថ្ងៃដែលប្រជាពលរដ្ឋប្រទះ និងថតបានសត្វខ្ទីង១ក្បាលនេះ មន្រ្តីជំនាញបានសន្និដ្ឋានថា សត្វខ្ទីងខាងលើនេះអាចរស់នៅតាមជួរភ្នំកំចាយជាប់នឹងដងព្រៃជួរភ្នំបូកគោ ហើយប្រហែលជាសត្វ១ក្បាលនេះរត់គេចពីក្រុមព្រានប្រមាញ់សត្វព្រៃរត់ចូលមកក្នុងស្រុកដើម្បីឲ្យអ្នកភូមិជួយ ៕ ឆ្លាម សមុទ្រ

17264887_638547432997017_8810107336121051028_n 17362029_638547449663682_7940450754838531081_n 17425061_638547436330350_5426216513447280863_n IMG_2975

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print