ជនបរទេសម្នាក់ស្លាប់ដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនបរទេសម្នាក់បានបាត់បង់ជីវិតនៅក្នុងបន្ទប់ជួល នៅវេលាម៉ោង១០យប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋនៅក្នុងមូលដ្ឋានចុះទៅពិនិត្យធ្វើកោសល្យវិច័យ ហើយបន្ទាប់មកសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះបាត់បង់ជីវិតដោយសារតែករណីគាំងបេះដូង ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនបរទេសដែលស្លាប់ ឈ្មោះ JOHN ALEXANDER ភេទប្រុស កើតថ្ងៃទី ២៧ ខែសីហា ឆ្នាំ១៩៩៣ សញ្ជាតិស្វុីស កាន់លិខិតឆ្លងដែនលេខ91963271 សុពលភាព ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានចូលស្នាក់នៅសណ្ឋាគារ សិរិនឌីភីធីប៊ិច ជិតផ្លូវចុះទៅផែទូកពយតាមូង បន្ទប់លេខ៥៥៩ ស្ថិតនៅក្រុម១៤ ភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ។

តាមការពិនិត្យ និងការធ្វើកោសល្យវិច្ច័យ របស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង ។

បច្ចុប្បន្ន សាកសព រក្សាទុកយកទៅតម្កល់សពនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីរង់ចាំការសម្រេចពីគ្រួសារ និងស្ថានទូតសាមុី ៕ ឆ្លាម សមុទ្រ

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print