ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាចោរប្លន់២នាក់ បានធ្វើសកម្មភាពបាញ់ុុរបុរសម្នាក់បណ្តាលឲ្យរងរបូសជាទម្ងន់ ដើម្បីប្្លន់យកម៉ូតូបានសម្រេច ហើយជិះគេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ដោយសាររងរបួសធ្ងន់ ។
ករណីបាញ់ប្លន់នេះ កើតឡើងនៅវេលាម៉ោង៩និង២០នាទីេព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅតាមផ្លូវលំ ភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ បុិន សាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅកន្លែងកើតហេតុ ។
បើតាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានបំភ្លឺប្រាប់សមត្ចកិច្ចថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H 3905 សំដៅទៅផ្ទះ រំពេចនោះស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូសេរី២០១៦ មួយគ្រឿង អត់ស្លាកលេខ បានជិះមកកៀរជនរងគ្រោះហើយដកកាំភ្លើងបាញ់ជនរងគ្រោះបណ្តាលឲ្យមានរបួសជាទម្ងន់ ។
ក្រោយបាញ់ប្រហារភ្លាម ក្រុមចោរបានដណ្តើមយកម៉ូតូពីជនរងគ្រោះ ហើយជិះគេចខ្លួនបាត់តែម្តង ខណៈនោះដែរ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីឲ្យជួយអន្តរាគមន៍ដែរ តែវាហាក់បីដូចជាយឺតពេលទៅហើយ ព្រោះក្រុមចោរមិនដឹងរត់គេចទៅដល់ណានោះឡើយ ។
ប្រភពបន្តថា ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅពេទ្យក្រោយកើតហេតុបន្តិច ព្រោះគ្រាប់បៀមជាប់ចង្កេះ។ ពេលនេះសមត្ថកិិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោស ៕ សេនាស័ក្តិ