អស្ចារ្យ! កីឡាករ១៤រូបរបស់សេះបង្កង់ Juventus ក្នុងឆ្នាំ២០០១ក្លាយទៅជាគ្រូបង្វឹក

ចែករំលែក៖

ក្លិបសេះបង្កង់ Juventus ត្រូវបានចាត់ ទុកជាក្លិបជោគជ័យបំផុតនៅក្នុងប្រទេសអុីតាលី និងក្នុងតំបន់អឺរ៉ុប។

រហូតមកដល់ពេលនេះJuventusឈ្នះពានរង្វាន់ក្នុងស្រុកចំនួន៣២ដង ប៉ុន្តែអ្វី ដែលអស្ចារ្យជាងនេះទៅទៀតគឺកីឡាករ ចំនួន១៤រូបក្នុងចំណោម២៧រូបដែលលេងជាមួយគ្នាក្នុងឆ្នាំ២០០១ បានក្លាយទៅជាគ្រូបង្វឹកនាពេលបច្ចុប្បន្ន ។

តើកីឡាករទាំង១៤រូបនោះជានរណា?ហើយពេលនេះកំពុងតែដឹកនាំក្រុមណា?

1.Alessio Tacchinardi
អតីតខ្សែបម្រើ Alessio Tacchinardi បានលេងឲ្យក្រុមសេះបង្កង់អស់រយៈពេល១៣ឆ្នាំ។ គាត់បានដឹកនាំក្រុម Pergolettese នៅក្របខ័ណ្ឌអុីតាលី Serie D ចំនួន២រដូវ កាល ។

2.Zinedine Zidane
តារាល្បីល្បាញរបស់បារាំង Zinedine Zidane ទទួលជោគជ័យខ្លាំងពេលនៅជា កីឡាករ ហើយក៏កំពុងតែដឹកនាំក្រុម Real Madrid បានល្អផងដែរ។ គាត់បានដឹកនាំ ក្រុមយក្សអេស្ប៉ាញឈ្នះ Champions League ក្នុងឆ្នាំ២០១៦ ហើយឆ្នាំនេះ Real Madrid កំពុងតែឈរកំពូលតារាងនៅ អេស្ប៉ាញ La Liga ។

3.Antonio Conte
Antonio Conteគឺជាគ្រូបង្វឹកជោគជ័យខ្លាំងបំផុតដោយដឹកនាំក្រុមសេះបង្កង់ Juventus ឈ្នះជើងឯកអុីតាលី Serie A ចំនួន៣រដូវកាលជាប់គ្នាមុនទៅកាន់ ជម្រើសជាតិអុីតាលី។ បច្ចុប្បន្នគាត់កំពុងដឹកនាំក្រុមតោខៀវ Chelsea ឈរកំពូល តារាងនាំមុខក្រុមលេខ២ចំនួន១០ពិន្ទុដោយ សង្ឃឹមខ្ពស់ ក្នុងការឈ្នះជើងឯកអង់គ្លេស Premier League ក្នុងឆ្នាំនេះ។

4.Igor Tudor
Igor Tudorបានសម្រេចចិត្តចូលនិវត្តន៍នៅក្នុងវ័យ៣៨ឆ្នាំហើយបានក្លាយទៅជា អ្នកដឹកនាំក្រុម Galatasaray របស់ប្រទេសទួរគីដែលជាក្លិបមានឈ្មោះល្បីល្បាញ មួយនៅអឺរ៉ុប ។

5.Filippo Inzaghi
អតីតខ្សែប្រយុទ្ធ Filippo Inzaghi ពុំសូវ ទទួលជោគជ័យពេលធ្វើជាគ្រូបង្វឹកនោះទេ ដោយដឹកនាំក្រុម AC Milan បានតែ មួយឆ្នាំហើយក្រុមរបស់គាត់ឈ្នះតែ១៤ ប្រកួតប៉ុណ្ណោះ ។ បច្ចុប្បន្នគាត់កំពុងដឹក នាំក្រុម Venezia នៅក្របខ័ណ្ឌលំដាប់ ទី៣របស់អុីតាលី ។

6.Gianluca Zambrotta
Zambrotta ធ្លាប់លេងឲ្យក្លិបធំៗដូចជា Juventus, Barcelona និងInter Milan ហើយពេលនេះគាត់កំពុងដឹកនាំក្រុម Delhi Dynamosនៅក្នុងប្រទេសឥណ្ឌា ។

7.Edgar Davids
កីឡាករ Edgar Davids ទទួលជោគ ជ័យខ្លាំងពេលលេងឲ្យ Juventus, Ajax និង Tottenham តែគាត់ទៅដឹកនាំក្រុម Barnet នៅអង់គ្លេស League 2 បានតែ ២ឆ្នាំ ប៉ុណ្ណោះគឺឆ្នាំ ២០១២ដល់ឆ្នាំ២០១៤។

8.Paolo Montero
Paolo Montero បានឈ្នះពានរង្វាន់ ចំនួន១២ជាមួយនឹងសេះបង្កង់។ គ្រូបង្វឹកបង្វឹកសញ្ជាតិអ៊ុយរ៉ាហ្គាយនេះកំពុងដឹកនាំក្រុម Rosario នៅក្នុងប្រទេសអាហ្សង់ទីន។

9.Ciro Ferrara
Ciro Ferraraទទួលជោគជ័យខ្លាំងពេល លេងឲ្យក្រុម Napoli និង Juventus។ គាត់ ធ្លាប់ដឹកនាំក្រុម Juventus ,Sampdoria និងជម្រើសជាតិអុីតាលីអាយុក្រោម២១ឆ្នាំ។ បច្ចុប្បន្នគាត់កំពុងដឹកនាំក្រុម Wuhan Zall នៅក្នុងប្រទេសចិន ។

10.Gianluca Pessotto
Pessottoឈ្នះជើងឯកអុីតាលី Serie A ចំនួន៦ដង និងChampions Leagueក្នុងឆ្នាំ១៩៩៦ជាមួយនឹងក្រុម Juventus។ គាត់ ឡើងដឹកនាំក្រុម Juventus តែប៉ុន្មានថ្ងៃ ប៉ុណ្ណោះក្លិបរបស់គាត់ត្រូវចោទប្រកាន់ពី បទរៀបចំការប្រកួត។ បច្ចុប្បន្នគាត់ជា នាយកផ្នែកកីឡានៅក្នុងសាលាបាល់ទាត់យុវជនរបស់ Juventus ។

11.Michelangelo Rampulla
អតីតអ្នកចាំទីMichelangelo Rampullaបច្ចុប្បន្នជាគ្រូបង្វឹកអ្នកចាំទីនៅក្នុងក្លិប Guangzhou Evergrande របស់ចិន។ គាត់ធ្លាប់ធ្វើជាបុគ្គលិកគ្រូបង្វឹកនៅក្នុងក្លិប Juventus អស់រយៈពេលជិត១០ឆ្នាំ ហើយ ក៏ធ្លាប់បានទៅដឹកនាំក្រុម Derthona នៅ ក្របខ័ណ្ឌអុីតាលី Serie D មួយរយៈពេល ខ្លីក្នុងឆ្នាំ២០១១ ។

12.Marco Zanchi
ក្រោយចូលនិវត្តន៍អតីតខ្សែការពារ Marco Zanchiបានទៅដឹកនាំក្រុម Vicenzia និង Union Venezia ។

13.Athirson
Athirson ចំណាយពេលនៅក្នុងក្លិបសេះបង្កង់តែមួយឆ្នាំប៉ុណ្ណោះហើយលេងបានតែ៣ប្រកួតត្រូវក្លិបបញ្ចប់កុងត្រា។ គាត់បានទៅដឹកនាំក្រុម Esporte Clube Flamengo បានតែប៉ុន្មានខែក៏ចាកចេញដោយសារតែគាត់ថា ក្លិបនោះក្រពេក ហើយគាត់ត្រូវចំណាយលុយទិញម្ហូបឲ្យ កីឡាករ ។

14.Juan Esnaider
Juan Esnaider ធ្លាប់បានលេងឲ្យក្លិបជា ច្រើន Real Madrid, Atletico Madrid, Juventus, Espanyol, Porto និង River Plate។ គាត់ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លិប Getafe នៅក្នុងខែមេសា ឆ្នាំ ២០១៦ ៕ ដេវីត

...

1 2 3 4 5 6 7 8 9 10 11 12 13 14

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print