Neymar ចាប់អារម្មណ៍ទៅលេងនៅអង់គ្លេស

ចែករំលែក៖

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបអ្នកមានបុណ្យ Barcelona គឺកីឡាករ Neymar បានលើក ឡើងពីការផ្ទេរទៅលេងឲ្យ Manchester United និងបានថ្លែងកោតសរសើរថា កីឡា ករទាំងអស់តែងតែចង់លេងក្រោមការដឹកនាំរបស់លោក Jose Mourinho ដែលកំពុង ដឹកនាំក្រុមបិសាចក្រហម ។

កីឡាករឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់លេចឮពាក្យចចាមអារ៉ាមថានឹងផ្លាស់ ទៅលេងនៅទឹកដី Old Trafford ដោយ កាសែតខ្លះបានចុះផ្សាយថា Man Utd បាន ត្រៀមថវិកា២០០លានផោនដើម្បីដេញថៃ្លយករូបគេសម្រាប់រដូវកាលក្រោយ។

កីឡាករ Neymar បានប្រាប់គេហទំព័រ កីឡាមួយថា “ក្របខ័ណ្ឌអង់គ្លេសPremier Leagueជាក្របខ័ណ្ឌដែលធ្វើឲ្យខ្ញុំស្រឡាំងកាំង។ ខ្ញុំចូលចិត្តការលេង និងក្រុមនៅទី នោះ។ នៅថៃ្ងណាមួយខ្ញុំអាចនឹងទៅលេងនៅទីនោះ។ ខ្ញុំសូមសរសើរ Manchester United, Chelsea, Arsenal, Liverpool គឺក្រុមដែលមានការព្យាយាមខ្លាំងបំផុត។ បន្ទាប់មកទៀតនៅទីនោះមានអ្នកចាត់ការទូទៅល្អៗដូចជា Mourinho និង Guardiola ដែលកីឡាករគ្រប់រូបប្រាថ្នាចង់ធ្វើការជា មួយលោក” ៕ ដេវីត

...

neymar

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print