ផ្ទុះឃ្លាំងអាវុធនៅអ៊ុយក្រែនពលរដ្ឋមួយទីក្រុងត្រូវជម្លៀសចេញ

ចែករំលែក៖

ពលរដ្ឋរាប់សិបពាន់នាក់នៅក្នុងទីក្រុង Balakleya ស្ថិតនៅក្នុងតំបន់ Kharkov ប្រទេសអ៊ុយក្រែនត្រូវបង្ខំចិត្តភៀសខ្លួន ជាបន្ទាន់នៅព្រឹកថ្ងៃទី២៣ ខែមីនា ម៉ោង ក្នុងតំបន់ក្រោយពេលឃ្លាំងអាវុធដ៏ធំបំផុតរបស់ប្រទេសនេះបានផ្ទុះបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សុវត្ថិភាពពលរដ្ឋ។

ក្រោយពេលមន្ត្រីរដ្ឋាភិបាលក្នុងក្រុងបានប្រកាសអាសន្នឲ្យពលរដ្ឋភៀសខ្លួន ចរាចរណ៍នៅក្នុងទីក្រុងនេះក៏បានកកស្ទះផងដែរ។ រូបភាពបានបង្ហាញឲ្យឃើញថា មានអណ្តាតភ្លើងឆេះសន្ធោសន្ធៅ។ ពល រដ្ឋនៅក្នុងក្រុងបានឭសូរសំឡេងផ្ទុះខ្លាំងៗ បង្កឲ្យមានភាពស្លន់ស្លោខ្លាចមានសង្គ្រាមកើតឡើង។

មន្ត្រីក្នុងក្រុងបានឲ្យដឹងថា ការជម្លៀស ពលរដ្ឋដំបូងបំផុតសម្រាប់អ្នករស់នៅក្បែរនោះបានរួចរាល់ដោយប្រើប្រាស់រថយន្តក្រុងជាច្រើនគ្រឿង។ នៅពេលនេះក្រុម អ្នកជម្លៀសពលរដ្ឋកំពុងតែបន្តជម្លៀសជាលើកទី២ ហើយស្វែងរកតើមានអ្នកណានៅជិតទីនោះទេ?

មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ ឬរងរបួសនៅក្នុង ហេតុការណ៍ផ្ទុះឃ្លាំងអាវុធខាងលើនៅឡើយ។ តំបន់ជុំវិញឃ្លាំងអាវុធនោះ ប្រមាណ៧គីឡូម៉ែត្រ ត្រូវបានហាមប្រាមពលរដ្ឋចូលទៅទីនោះ។ ហេតុការណ៍ខាង លើកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃ ទី២៣ ខែមីនា។ គ្រាប់រំសេវដែលមាននៅខាងក្នុងមានទាំងកាំជ្រួចមីស៊ីល គ្រាប់រថ ក្រោះ ទំហំ១២៥ និង១៥២មិល្លីម៉ែត្រ៕

uy (2) uy (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print