ឪពុកម្ដាយទៅធ្វើការនៅទេសថៃ ទុកកូនប្រុសជាមួយជីដូនលង់ទឹកស្លាប់យ៉ាងសង្វេក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុស អាយុ៨ឆ្នាំម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងរន្ធត់ ខណៈឪពុកម្ដាយរបស់គេជាប់រវល់ទៅធ្វើការនៅប្រទេសថៃ ហើយបានផ្ញើរកូនប្រុសរងគ្រោះជាមួយនឹងជីដូនឲ្យជួយមើលថែ រួមទាំងការសឹក្សាគ្រប់បែបយ៉ាងផងនោះ។

ហេតុការណ៍ដ៍រន្ធត់ខាងលើនេះ បង្កការភ្ញាក់ផ្អើងឡើងកាលពីវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយមេទឹក ស្ថិតក្នុងភូមិ-ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ ស៊ុំ ម៉ៃ អាយុ ៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពខាងលើបន្តថាកុមារារងគ្រោះបានស្នាក់នៅជាមួយជីដូនឈ្មោះ ជុំ អែម គ្រប់គ្រងមើលថែ ខណៈឪពុកឈ្មោះ ស៊ុំ ម៉ៅ អាយុ ៣០ឆ្នាំ និងម្ដាយឈ្មោះ សាន អុី អាយុ ៣២ឆ្នាំ បានទៅធ្វើការរកទទួលទាននៅប្រទេសថៃ ហើយជាអកុសលកុមារារងគ្រោះបានជូបការគ្រោះថ្នាក់គួរឲ្យរន្ធត់បែបនេះ។

ប្រភពដដែលបន្តទៀតថា ក្រោយកម្លាំងសហការគ្នាចុះត្រួតពិនិត្យរួចរាល់ មិនមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធករណីផ្សេងៗនោះ ក៍បានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី ៕   បឹុម ពិន

...

9bc784b6-d916-4304-9964-6837857a749a

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print