មន្ត្រីកាំកុងត្រូលខេត្តឧត្តរមានជ័យចុះពិសោធផ្ទាល់រកសារធាតុគីមីលើម្ហូបអាហារ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ដោយអនុវត្ត តាមលោក ប៉ាន សូស័ក្តិ មន្ត្រីក្រសួង ពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល មន្ត្រីកាំកុងត្រូលខេត្តពង្រឹងការត្រួតពិនិត្យលើម្ហូបអាហារ បន្លែ ផ្លែឈើ គ្រឿងភេសជ្ជៈ ដែលដាក់តាំងលក់លើ ទីផ្សារ ក៏ដូចជានាំចូលតាមច្រកព្រំដែន នោះ កាលពីរសៀល ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០១៧ លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យប្រើ ប្រាស់រថយន្តពិសោធន៍ចល័ត MOBILE LAB របស់អគ្គនាយកដ្ឋានកាំកុងត្រូល ចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបានចុះត្រួតពិនិត្យ ទំនិញ និងម្ហូបអាហារ នៅទីតាំងផ្សារចំនួន២គឺផ្សាររង្វង់មូលអន្លង់ វែង និងផ្សារសំរោង ។

ជាមួយគ្នានោះ ក្រុមមន្ត្រីកាំកុងត្រូល បានយកទំនិញមួយចំនួនមកពិសោធ ដើម្បីស្វែងរកសារធាតុគីមី និងស្វែងរក សំណល់កសិកម្ម ថ្នាំសម្លាប់សត្វល្អិត ដែលមាននៅលើបន្លែផ្លែឈើ។ល។ ជាលទ្ធផលវិភាគបានបង្ហាញថា ម្ហូប អាហារ បន្លែ ផ្លែឈើ ក្នុងផ្សាររង្វង់មូល អន្លង់វែងបានពិសោធសរុប២៥មុខ ក្នុងនោះមាន១មុខ គឺនៅលើខ្ទឹមស មានសារធាតុថ្នាំពុលសម្លាប់សត្វល្អិត ។ ដោយ ឡែកនៅផ្សារសំរោងបានពិនិត្យ២៨មុខ ក្នុងនោះបានរកឃើញ២មុខ គឺនៅក្នុង ខ្ទឹមស មានសារធាតុថ្នាំពុលសម្លាប់សត្វ ល្អិត ដូចគ្នា និងមួយមុខទៀត មាននៅលើ មឹកដែលផ្ទុកសារធាតុ formalin (ជាប្រភេទថ្នាំដាក់សាកសពកុំឲ្យស្អុយ)។

លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង និងលោក ខាន់ រ៉ាត់ ក៏បានណែនាំដល់ អាជីវករទាំងអស់មិនឲ្យទទួលយកទំនិញឬដាក់ថ្នាំទៅលើទំនិញមកលក់បន្តទៀត ។ លោកថានឹងបន្ថែមការរឹតបន្តឹងការត្រួត ពិនិត្យតាមមាត់ច្រកព្រំដែនទាំង៣ ក្នុង ខេត្តឧត្តរមានជ័យ ដោយផ្អែកលើលិខិត អនុញ្ញាតរបស់ស្ថាប័នពាក់ព័ន្ធឲ្យបានត្រឹមត្រូវ និងសមស្របតាមបញ្ញត្តិច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារទើបអាចអនុញ្ញាតឲ្យនាំ ចូលបាន ៕ ប៉ែន នួន

...

IMG-20170324-WA0017

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print