បើករថយន្តទៅបុកនិងជញ្ជាំងសាលាបង្រៀនភាសាកូរ៉េ សង្ស័យអ្នកបើកបរស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តតាកូម៉ា១គ្រឿងបានបោះពួយយ៉ាងលឿនហើយអ្នកបើកបរបួងចង្កូតមិនទាន់ជ្រុលទៅបុកនិងជញ្ជាំងសាលាបង្រៀនភាសាកូរ៉េបណ្តាលអោយរងការខូចខាត់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែសំណាងល្អអ្នកបើកបរមិនរងសង្ស័យស្រវឹងស្រាខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២និង១០នាទីយប់ថ្ងៃទី ២៤ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខសាលារៀន អឹម ធី ធី ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភព័តមានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2L 2021 បើកបរមកពីខាងស្ពានអាកាស៧មករា ក្នុងទិសដៅពីកើតទៅលិចតាមផ្លូវសហពន្ធ័រុស្សី លុះមកដល់ចំនុចកើតហេតុអ្នកបើកបរបានបត់ស្តាំក្នុងបំណងចូលតាមផ្លូវតូចតែដោយសាររូបគាត់ស្រវឹងស្រាខ្លាំងពេកបួងចង្កូតរថយន្តមិនទាន់ក៍ជ្រុលទៅបុកនិងជញ្ជាំងសាលាបង្រៀនភាសារកូរ៉េ អឹម ធី ធី បណ្តាលអោយរងការខូតខាតចំណែករថយន្តវិញខូចខាតផ្នែកខាងមុខយ៉ាងដំណំតែសំណាងល្អអ្នកបើកបរមិនរងរបួស។

ភ្លាមៗនោះគេឃើញម្ចាស់ផ្ទះរងគ្រោះបានដើរមកសួរនាំម្ចាស់រថយន្តថាហេតុអ្វីបានជាលោកជិះឡានមកបុកជញ្ជាំងផ្ទះរបស់ខ្ញុំទៅវិញ? ពេលនោះម្ចាស់រថយន្តបានឆ្លើយថាបើខ្ញុំមិនជិះបុកជញ្ជាំងផ្ទះមានតែជិះបុកលោកឯង!ហើយក៍និយាយទាំងរវើរវាយតែម្នាក់ឯងស្តាប់មិនយល់ ព្រោះតែគាត់ស្រវឹងស្រាជ្រុលពេក។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់ហើយធ្វើការវាស់វែងយករថយន្តនិងម្ចាស់ជាអ្នកបង្ករទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំការដោះស្រាយសងសំណងនៅពេលក្រោយ៕ តុង សីហា

17458403_1837652349833872_6870941938521382664_n 17498892_1837652339833873_2990550792090968110_n 17499051_1837652416500532_2131116645824958656_n 17522951_1837652373167203_2792211063211903568_n

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print