គួរឲ្យអាសូរណាស់!!  ⁠⁠⁠ព្រោះតែជីវភាពក្រលំបាកនាំកូនទៅរើសខ្យង រអិលជើងធ្លាក់ចូលក្នុងស្រះលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ពិតជាសង្វេគចិត្តពន់ពេកណាស់ ដែលស្រ្តីម្នាក់បានបាត់បង់ជីវិត ក្នុងពេលដែលដើរទៅរាវខ្យងយកមកធ្វើរម្ហូបហើយបានរអិលជើងធ្លាក់ចូលស្រះទឹកបណ្តាលឲ្យលង់ស្លាប់ ដោយមិនមានអ្នកឃើញនិងជួយទាន់ ហើយរឹតតែអាសូរទៅទៀតនោះកូនប្រុសដែលទើបមានអាយុ៤ឆ្នាំដែលដើតាមម្តាយបានត្រឹមឈមើលម្តាយត្រដខ្យល់ស្លាប់ដោយគ្នាមិនទាន់ដឹងក្តីនិងធ្វើអ្វីដែលជួយម្តាយបាន។
ហេតុការដ៏សោកសង្រេងនេះកើតឡើងកាលពីវេលាម៉ោង៨ៈ៣០នាទីព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ នៅចំនុចស្រះក្នុងដីស្រែរបស់ ជនរងគ្រោះ ៣៥០ម៉ែត្រ ខាងជើងភូមិត្រពាំងធំ ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ អឿនសា វុធ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មំុ បាននាំកូនប្រុសឈ្មោះ ប៉ូរ៉េន រ៉ូត អាយុ ៥ឆ្នាំទៅរើសខ្យង ខណៈ ពេលដែលជនរងគ្រោះដើររើសខ្យងតាមមាត់ស្រះនោះ ក៏រអិលជើងធ្លាក់ចូលទៅក្នុងទឹកស្រះ ដែលមាន(ទំហំ៨ម×១២ម) ជំរៅ ៣ម បណ្ដាលអោយលង់ស្លាប់បាត់បង់ជីវិតតែម្តង ។
លោកបានបន្តថា ករណីនេះក្រោយពេលកើតហេតុកំលាំងជំនាញ និងប៉ុស្តិរដ្ឋបាលស្រឡប់បានចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកមែន ហើយក្រោយការត្រួតពិនិត្យ សាកសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណះ
420a83bf-1aa4-4543-ac24-813dc1c87e90 93558526-0bde-4ab8-aa55-cda5ffc09067 39ed363a-6733-4c1b-bff4-37a7d320bcc3


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print