ភ្នំពេញ ៖ ២នាក់ប្តីប្រពន្ធត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខចាប់ឃាត់ខ្លួនយកមកធ្វើការសាកសួរដោយជាប់សង្ស័យគាស់ផ្ទះប្រជាពលរដ្ឋ។ ករណីឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង០៩និង៣៥នាទីព្រឹកថ្ងៃទី២៤មីនាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនសង្ស័យប្តី ឈ្មោះ ហេង សុផា ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅ ចំណុចបន្ទប់ជួលភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ប្រពន្ធឈ្មោះ ពេជ្រ សុគន្ធ ភេទស្រី អាយុ ២៨ឆ្នាំមុខរបរ បំរើការនៅខារ៉ាអូខេ UT ស្នាក់នៅ ចំណុចបន្ទប់ជួលភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
តាមការស្រាវជ្រាវសមត្ថកិច្ចអាវុធហត្ថបានប្រាប់ថាជនសង្ស័យ ទាំង២នាក់(ប្ដី ប្រពន្ធ) នេះគឺសង្ស័យជាប់ពាក់ព័ន្ធ ករណី គាស់ផ្ទះ កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មន្ត្រីអាវុធហត្ថបានប្រាប់ទៀតថាមុនឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើក្រោយពីកម្លាំងធ្វើការស្រាវជ្រាវតាមជំនាញអស់រយ៉ះពេលយូរថ្ងៃមកដោយក្តាប់បានមុខសញ្ញាច្បាស់ទើបព្រឹកខាងលើឈានទៅបង្ក្រាបដល់បន្ទប់ជួលតែម្តងនិងបាននាំខ្លួនយកមកធ្វើការសាកសួរនៅទីបញ្ជារការកងរាជអាវុធហត្ថខណ្ឌសែនសុខ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថាជាសមាសភាពធ្លាប់ប្រើប្រាស់គ្រឿងញៀនទាំង២នាក់ចំណែកបុរសជាប្តីធ្លាប់ធ្វើសកម្មភាពឆក់កាបូបតាមដងផ្លូវសារធារណះផងប៉ុន្តែចំពោះករណីគាស់ផ្ទះជនសង្ស័យនៅមិនទាន់សារភាពនៅឡើយទេតែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងបន្តរសាកសួរពីព្រោះនៅមានបក្សពួកទៀតកំពុងច្បាមបន្ត។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបញ្ជូនទៅកាន់ទីបញ្ជាកាកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរបន្ត ៕ តុង សីហា