ខេត្តតាកែវ ៖ បន្ទាប់ពីមានការសង្ស័យថាទីតាំងកែឆ្នៃផលិតគ្រឿងសង្ហារិមពីឈើប្រណីតមួយកន្លែងបើកដំណើរការដោយ គ្មានច្បាប់ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវបានចុះត្រួតពិនិត្យនឹងបានដកហូតឈើមិនទាន់កែឆ្នៃមួយចំនួន។
ចុះពិនិត្យទីតាំងកែឆ្នៃផលិតគ្រឿង សង្ហារិមពីឈើប្រណីតនេះក្រោមសម្របសម្រួលពីលោក ផាន់ សុភ័ក្រ ព្រះអាជ្ញារង ខេត្តតាកែវធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ២ ក្បែរច្រកទ្វាអន្តរជាតិភ្នំដិនក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្ត តាកែវ ។
តាមមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើបានបង្ហើបឲ្យដឹងថា ដោយ មានការសង្ស័យនៅចំណុចទីតាំងកែច្នៃផលិត គ្រឿងសង្ហារឹមធ្វើពីឈើ ប្រណឹតៗខាងលើ នេះថាអាចមិនមានច្បាប់ទម្លាប់ ត្រឹមត្រូវ សម្រាប់ប្រកបអាជីវកម្ម ទើបជំនាញលោក សហការណ៍គ្នាជាមួយសមត្ថកិច្ចជំនាញ ក្រោមការសម្របសម្រួលពីលោកព្រះរាជ អាជ្ញារងផងនោះសម្រេចត្រួតពិនិត្យរកឯក សារប្រកប អាជីវកម្មនិងពិនិត្យទៅលើឈើ ដែលមិនទាន់កែច្នៃមួយចំនួនដើម្បីឲ្យម្ចាស់ទីតាំងបង្ហាញឯកសារនៃប្រភពឈើដែលបានទិញមកកែច្នៃ ។
ពាក់ព័ន្ធករណីខាងលើនេះកម្មករដែលជាអ្នកចាំកន្លែងឲ្យថៅកែនោះបានប្រាប់ថា កន្លែងផលិតគ្រឿងសង្ហារឹមនេះបើកដំណើការជិតកន្លះឆ្នាំមកហើយ ដោយមានថៅ កែឈ្មោះ ណន់ រ៉ូន។ កម្មកររូបនេះបន្តថាប្រសិនបើមិនមានច្បាប់នោះទេ ម្លេះទីតាំងនេះមិនអាចដំណើរការបានឡើយ ព្រោះវា នៅជាប់ និងផ្លូវជាតិពិសេសនៅជិតភ្នែក សមត្ថកិច្ចផង។
ជាលទ្ធផលមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ណាមួយនោះនៅឡើយទេ ព្រោះមិនមានកិច្ចសហការណ៍ពីម្ចាស់ទីតាំងផលិតគ្រឿងសង្ហារិមខាងលើនេះ ។ ក្នុងកិច្ចប្រត្តិបត្តការណ៍នេះ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសម្រេចដកហូត ឈើដែលមិនទាន់កែច្នៃមួយចំនួនយកមករក្សាទុកនៅខណ្ឌ រដ្ឋព្រៃឈើខេត្តតាកែវសិន ដើម្បីស្រាវជ្រាវបន្តនិងឲ្យម្ចាស់ចូលខ្លួនបំភ្លឺ ៕
ភ្នំដា