ភ្នំពេញ៖ជនសង្ស័យ០២នាក់ដែលជាមុខសញ្ញាកាច់កម៉ូតូនិងប្រើប្រាស់អាវុធខុសច្បាប់ត្រូវបានលោក
វរះសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានធ្វើបង្ហាញមុខជាសារធារណះនិងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២៥មិនា២០១៧នេះ។ទី១ឈ្មោះ ណោ សុផល ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅចល័តតាមផ្ទះសំណាក់ក្នុងរាជធានីភ្នំពេញ។មានស្រុកកំណើតភូមិអំពិលតាពកឃុំអំពិលតាពកស្រុកអូរាំងឪខេត្តកំពង់ចាម(កាន់កាតកាសែតពន្លឺជាតិ)។
ជនសង្ស័យទី២ឈ្មោះ អៀង សុធី ហៅ ពៅ អាយុ៤៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅតាមផ្ទះសំណាក់ក្នុងរាជធានីភ្នំពេញ។នាបស្រុកកំណើតនៅភូមិកំពង់រាំងឃុំកំពង់រាំងស្រុករលៀប្អៀខេត្តកំពង់ឆ្នាំ។ជនសង្ស័យ
លោកវរះសេនីយ៍ឯក ម៉ក់ហុង បានឲ្យដឹងថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកគេបានធ្លាប់ធ្វើសកម្មភាពលួចម៉ូតូចំនួន០៣លើប៉ុណ្ណោះដោយធ្វើសកម្មភាពលើកទី១នៅបុរីញ៉ូថោនក្នុងសង្កាត់ចោមចៅលើកទី២ធ្វើសកម្មភាពលួចម៉ូតូនៅម្តុំសង្កាត់កំបូលនិងលើកទី៣នៅក្រោយវត្តស្លែងខណ្ឌដង្កោសុទ្ធតែបានសម្រេចទាំងអស់និងលើកទី៤មករកធ្វើសកម្មភាពលួចនៅសង្កាត់ក្រាំងធ្នង់ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមុនតែម្តង។
តាមការបញ្ជាក់របស់សមត្ថកិច្ចបានអោយដឹងថាពាក់ព័ន្ធនិងកាំភ្លើងខ្លីមួយដើមម៉ាកK59នោះក្រោយពីសមត្ថកិច្ចដកហូតពីជនសង្ស័យហើយបានយកទៅធ្វើកោសល្យវិច្ឆ័យឃើញថាកាំភ្លើងខាងលើនេះមិនមានពាក់ព័ន្ធបទល្មើសនៅក្នុងរាជធានីភ្នំពេញឡើយដូចនេះសមត្ថកិច្ចបានចោទប្រកាន់ជនសង្ស័យខាងលើពីបទកាន់កាប់អាវុធគ្មានកាអនុញ្ញាតនិងប្រើប្រាស់ឯកសារសាធារណះក្លែង។
លោកវរះសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានប្រាប់ថាក្នុងករណីបង្ក្រាបបានជនសង្ស័យខាងលើនេះលោក បុឹល កុសល អភិបាលខណ្ឌសែនសុខបានឧបត្ថមទឹកប្រាក់ ចំនួន១០០០០០០(មួយលានរៀល)ជាកាលលើកទឹកចិត្តដល់កងកម្លាំងផងនិងបានស្រាវរកឃើញម្ចាស់ម៉ូតូឌ្រឹមសង់សេ១២៥សេរី២០១១ដែលជនសង្ស័យកំពុងជិះធ្វើសកម្មភាពហើយបានប្រគល់អោយម្ចាស់ដើមវិញផងដែរ៕ តុង សីហា