ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងស្នើតុលាការចេញដីកាចាប់ខ្លួនលោកស្រីផាក គឿនហេ

ចែករំលែក៖

នៅថ្ងៃទី២៧ខែមីនា ក្រុមរដ្ឋអាជ្ញា កូរ៉េខាងត្បូង បានស្នើតុលាការចេញ ដីកាចាប់ខ្លួន អតីតប្រធានាធិបតីលោក ស្រី ផាក គឿនហេ ពាក់ព័ន្ធនឹងអំពើពុករលួយ។ក្រុមរដ្ឋអាជ្ញា ប្រទេសនេះបាន បញ្ជាក់ថា ការចាប់ខ្លួនលោកស្រី ផាក គឿនហេ គឺស្របទៅនឹងច្បាប់ ។

សារព័ត៌មាន Korea Times បានផ្សាយ ថា អតីតប្រធានាធិបតីផាក គឿនហេ ប្រឈមនឹងការចោទប្រកាន់ជាច្រើន ក្នុង នោះមាន ការទទួលប្រាក់សំណូក កេង អំណាច ដាក់គំនាប និងធ្វើឲ្យបែកធ្លាយ ព័ត៌មានសម្ងាត់របស់ជាតិ ពាក់ព័ន្ធនឹងមិត្តភក្តិជិតស្និទ្ធបំផុតរបស់លោកស្រីអតីត ប្រធានាធិបតីគឺ លោកស្រី Choi Soon Sil ។

ប្រសិនបើតុលាការ សម្រេចចេញដីកា ចាប់ខ្លួននោះ លោកស្រី ផាក គឿនហេ នឹងក្លាយជា អតីតប្រធានាធិបតី ទី៣នៅ ក្នុងប្រទេសនេះដែលត្រូវតុលាការចាប់ខ្លួន ជាប់ពាក់ព័ន្ធនឹង បទព្រហ្មទណ្ឌ បន្ទាប់ពី អតីតប្រធានាធិបតី Roh Tae Woo និង Chun Doo Hwan ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងរឿងអាស្រូវ អំពើពុករលួយខាងលើនេះ ដែរលោកស្រី ផាក គឿនហេ ត្រូវបានក្រុម សមាជិកសភា ចោទប្រកាន់ ប្រឆាំងនឹងលោកស្រីកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ និងត្រូវបានតុលាការ ធម្មនុញ្ញ សម្រេចផ្អាកតំណែងរបស់លោកស្រីរយៈពេល ៦ខែ និងក្រោយមកលោក ស្រី ត្រូវបានតុលាការសម្រេច គាំទ្របទ ចោទប្រកាន់ និងបណ្ដេញចេញពីតំណែងកាលពីដើមខែមីនា កន្លងទៅនេះ។

នៅពេលនេះដែរ កូរ៉េខាងត្បូងបានរៀបចំ ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៩ខែឧសភាខាងមុខ។ ក៏ប៉ុន្តែការបោះឆ្នោតជាផ្លូវការនឹងត្រូវ គណៈកម្មា ធិការរៀបចំការបោះឆ្នោតជាតិ ប្រកាសនៅ ពេលដ៏ខ្លីខាងមុខបន្ទាប់ពីជួបប្រជុំ គណៈ កម្មាធិការរៀបចំការបោះឆ្នោតរួចរាល់។ តាម ច្បាប់កូរ៉េខាងត្បូង ការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃ ក្រោយ តុលាការរដ្ឋធម្មនុញ្ញប្រទេសនេះ បាន សម្រេចដកតំណែងប្រធានាធិបតី ផាក គឿនហេ នៅថ្ងៃទី១០ខែមីនា កន្លងទៅ។

ស្ថានភាពនយោបាយ នៅក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែអាក្រក់ទៅ ដោយសារ វិបត្តិនៅក្នុងប្រទេស និងការសងសឹកដាក់ទណ្ឌកម្មពីប្រទេសចិន ដោយសារតែប្រទេស នេះបានសម្រេចឲ្យអាមេរិកដាក់មីស៊ីល វាយស្ទាក់ នៅក្នុងទីក្រុងសេអ៊ូល ៕

korea (1) korea (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print