នៅជាប់នឹងខ្លួនស្រីម៉ៅ អត់មានអីទេ មានតែថ្នាំញៀន១កញ្ចប់ធំ ខ្នោះល្មម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋានខណ្ឌទួលគោក បានឃាត់ខ្លួនស្រ្តីម្នាក់ ក្រោយពីឆែកឆេរ រកឃើញសារធាតុញៀន១កញ្ចប់ធំ ដែលជាប់នៅខ្លួន និងមានឧបករណ៍ជក់នៅជាប់ខ្លួនផងដែរ កាលពីវេលាម៉ោង១០និង៥នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៣៨ ក្រុម៣៤ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប៉ូលិសប្រាប់ថា ជនសង្ស័យឈ្មោះថន ស្រីម៉ៅ ហៅម៉ៅ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ និងមានស្រុកកំណើត នៅកោះធំ ខេត្តកណ្តាល ។ វត្ថុតាងចាប់យកពីជនសង្ស័យមានម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀន១កញ្ចប់ធំ និងឧបករណ៍ជក់ជាច្រើនទៀត ។

មន្រ្តីនគរបាលឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោកល្បាតមូលដ្ឋាន ដល់ចំណុចកើតហេតុខាងលើ ប្រទះឃើញស្ត្រីសង្ស័យក៏បានធ្វើការឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់ធំនៅជាប់ខ្លួន និងនៅក្បែរខ្លួនស្រ្តីសង្ស័យមានឧបករណ៍ជក់ជាច្រើនទៀត ទើបឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នស្រី្តសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ ការតាមច្បាប់ ៕ ស តារា

...

IMG_0731 IMG_0732

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print