តារាក្បាច់គុន សុខ ដែន រំពឹងខ្ពស់លើស្នាដៃដំបូងរឿង”លត់ដែកថែប”

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តរឿង “លត់ដែកថែប” ដែលជាស្នាដៃលោក សុខ ដែន ដឹកនាំ លើកដំបូងដែលបានធ្វើពិធីសម្ពោធនៅថ្ងៃទី២៧ នឹងចាក់បញ្ចាំងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះហើយ។ តារាសម្តែងរូបនេះរំពឹងខ្ពស់លើស្នាដៃ ផលិតលើកដំបូងនេះថានឹងអាចទាក់ទាញ អារម្មណ៍ទស្សនិកជនឲ្យចូលទស្សនាបានច្រើន។

ក្តីរំពឹងខ្ពស់លើការចាក់បញ្ចាំងភាព យន្តនេះព្រោះតែលោកយល់ថា ភាព យន្តរបស់លោកផលិតដោយការសម្រិត សម្រាំងនិងទទួលបានការគាំទ្រច្រើនពី តារាសម្តែងជើងចាស់ និងអាចទាក់ទាញ អ្នកទស្សនាជាច្រើននាក់គ្រាដែលឈុតខ្លី (Trailer)ត្រូវបានដាក់បង្ហាញទស្សនិក ជនកន្លងមក។ លោក សុខ ដែន បន្តថា រឿង “លត់ដែកថែប” របស់ផលិតកម្មEye Love Film បានឆ្លងកាត់ការត្រួតពិនិត្យពីនាយកដ្ឋានភាពយន្ត និងទទួលបានការកោតសរសើរច្រើនពីមន្ត្រីជំនាញ។ លោកថារឿងនេះជាប្រភេទរឿងមានគ្រប់រស ជាតិស្នេហា កំប្លែង និងវាយតប់ខ្លាំងដែលសម្រិតសម្រាំងការផលិតទាំងសាច់រឿង ទេសភាពប្លង់នៃការផលិតបច្ចេកទេស កាត់តខ្ពស់និងតារាសម្តែងសុទ្ធតែល្បីៗ និងមានទេពកោលសល្យ។

ដោយសារមានឈុតឆាក វាយប្រហារ ច្រើនខ្សែភាពយន្តនេះមានតារាក្បាច់គុនល្បុក្កតោ និងការា៉តេដូជាច្រើនចូលរួមសម្ដែងហើយ។ លោកក៏ជាតួសម្ដែងនៅក្នុងរឿងនេះ ដែរដោយក្នុងរឿងនេះ លោក បានបង្ហាញក្បាច់គុនអស់ពីសមត្ថភាព ដើម្បីឲ្យធ្វើខ្សែរឿងរស់រវើក។
នៅក្នុងរឿងនេះក៏មានវត្តមានកីឡាការិនី សម ថារ័ត្ន ឬកញ្ញា«តាឡនតន» ផង ដែរដោយនាងត្រូវបានគេអះអាងថា នឹង បញ្ចេញក្បាច់គុនរស់រវើកមិនខុសពីពេលដែល នាងចេញថតក្នុងរឿង «Jailbreak: នោះទេ។ លោកបន្ថែមថាមានឈុតលោតផ្លោះនិងវាយ កាប់ចាក់ពិបាកៗជាច្រើន ដោយចាត់ទុកថា រឿង«លត់ដែកថែប»ជារឿងដែលពិបាកថត។

លោកសុវណ្ណ គិរី ដែលជាកីឡាករ ជម្រើសជាតិ និងជាគ្រូបង្វឹកផ្នែកការ៉ាតេ ដូល្បីឈ្មោះ ក៏មានវត្តមានក្នុងរឿងនេះដែរ ដោយលោកបញ្ជាក់ថាបានសម្ដែងយ៉ាង អស់ពីសមត្ថភាពក្នុងឈុតវាយតប់ដើម្បី ឲ្យរឿងរស់រវើក។ លោកថាខ្លួនប្រឡូកក្នុងវិស័យសិល្ប: តាំងពីឆ្នាំ២០០៨ ទាំងផ្នែក រឿងដុំ និងភាគទូរទស្សន៍ ដោយភាគច្រើនក្រៅពីសម្ដែងជាតួច្រឡឺម គឺសម្ដែងជាតួ វាយតប់តែម្ដង។ ក្នុងរឿង«លត់ដែកថែប» លោកគឺជាតួកាចម្នាក់ ហើយក្បាច់គុន ការ៉ាតេដូ ដែលលោកនឹងប្រើ ក៏នឹងប៉ះជា មួយក្បាច់គុនល្បុក្កតោដ៏ខ្លាំងក្លារបស់ លោកដែននិងសម ថារ័ត្ន ផងដែរ៕ វឌ្ឍនា

...

vuthy (6) vuthy (5) vuthy (7) vuthy (13) vuthy (2) vuthy (10) vuthy (12) vuthy (11) vuthy (1) vuthy (4) vuthy (8) vuthy (9) vuthy (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print