បិសាចក្រហមត្រៀមលុយ១៧៣លានផោនទិញ Neymar ពី Barcelona

ចែករំលែក៖

ក្លិបបិសាចក្រហមManchester United បានត្រៀមទឹកប្រាក់ចំនួន១៧៣លានផោនដើម្បីទិញខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymarពីក្លិបយក្សអេស្ប៉ាញ Barcelona នេះបើយោងទៅតាមកាសែតកីឡារបស់អេស្ប៉ាញ ។

មិនត្រឹមតែហ៊ានចំណាយលុយច្រើនសន្ធឹកសន្ធាប់ដើម្បីទិញNeymarក្នុងពេលជាប់កុងត្រានោះទេក្លិបManchester United ក៏ហ៊ានផ្តល់ថ្លៃឈ្នួល៤១ម៉ឺន៦ពាន់ផោនក្នុងមួយសប្តាហ៍ដល់Neymarផងដែរ ។

កាលពីសប្តាហ៍មុនកីឡាករ Neymar ធ្លាប់បានសរសើរដល់ក្លិបជាច្រើននៅអង់ គ្លេស Premier League។ គាត់បាននិយាយ ថា “Premier Leagueគឺជាក្របខ័ណ្ឌដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំង។ ខ្ញុំចូលចិត្តស្តាយលេងរបស់ក្រុមនៅទីនោះហើយថ្ងៃណាមួយខ្ញុំក៏ចង់ទៅលេងជាមួយពួកគេផងដែរ។ ខ្ញុំសរសើរដល់ក្រុម Manchester United, Chelsea, Arsenal, Liverpool ដោយពួកគេតែងតែប្រយុទ្ធដើម្បីជើងឯក” ៕ ដេវីត

...

neymar (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print