ខេត្តស្វាយរៀង៖ ដោយមានសេចក្ដីរាយការណ៍ពីម្ចាស់សណ្ឋាគារសមត្ថកិច្ចនគរបាលក្រុងបាវិតបានចុះទៅដល់បន្ទប់និងឃាត់មនុស្ស២នាក់និងក្មេងប្រុសអាយុ៥ខែម្នាក់និងឆែកឆេររកឃើញថ្នាំញៀនបានមួយចំនួនធំ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅសណ្ឋាគារT T P2 ក្នុងភូមិបាវិតកណ្ដាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ដោយម្ចាស់សណ្ឋាគារT T P2 បានរាយការណ៍មកលោកអធិការនគរបាលក្រុងបាវិតថា នៅសណ្ឋាគារ T T P2 បន្ទប់លេខ៥១ សង្ស័យមានករណីចែកចាយគ្រឿងញៀនទើបអធិការបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតចុះទៅដល់កន្លែងកើតហេតុនិងឃាត់ខ្លួនតែម្ដង។
ប្រភពបន្តថា ស្ត្រីសង្ស័យដែលឃាត់មានឈ្មោះថា ធីហាយហ្វឿង អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ កាន់លិខិតឆ្លងដែនលេខ(C 1164683) និងម្នាក់ទៀតឈ្មោះ ភាំង ង៉ុកឡេ ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមើលកូន កាន់លិខិតឆ្លងដែនលេខ(C 2456477)បោះត្រាចូលថ្ងៃទី27-3-2017 អ្នកទាំងពីរមានទីលំនៅភូមិ២២០A សង្កាត់-ក្រុង៣ ខេត្តបាក់លាវ ប្រទេសវៀតណាម។
ដោយសមត្ថកិច្ចធ្វើការឆែកឆេររកឃើញថ្នាំញៀនប្រភេទក្រាមពណ៌សថ្លានៅក្នុងបន្ទប់ចំនួន២កញ្្ចប់ធំ ថ្នាំគ្រាប់ជាច្រើន ជញ្ជីងសម្រាប់ថ្លឹង១គឿង ទូរស័ព្ទដៃចំនួន៤គ្រឿង លិខិតឆ្លងដែនចំនួន២ អត្តសញ្ញាណបណ្ណ័ជនជាតិវៀតណាមចំនួន៣សន្លឹក កាត់បុគ្គលិកកាសុីណូ១សន្លឹក កាត់គ្រីម៉ូតូ១សន្លឹក ម៉ូតូ១គ្រឿងស្លាកលេខ94.K1.24541 និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នស្ត្រីសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកសាងបង្កសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់៕ យឹម សុថាន
...

