ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលធ្ចើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញ ដូរនូវសារធាតុញៀន ប្រភេទម៉ាទឹកកក ។ ករណីឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៧ នៅចំណុចខ្នងប្រឡាយ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ ម៉ៃ សំអូន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ រស់នៅភូមិគម្ពោតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្នុងនោះកម្លាំងដកហូតបាន ម្សៅ ក្រាមសថ្លា សង្ស័យសារធាតុញៀន ប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់ និង តូច១១កញ្ចប់ ធំ១កញ្ចប់ ទូរស័ព្ទដៃ ម៉ាកអិនចុចពិល១គ្រឿង ។
សមត្ថកិច្ចឲ្យដឹងបន្តថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មានការជួញ ដូរថ្នាំញៀននៅចំណុចកើតហេតុ ទើបកំលាំងជំនាញចុះទៅបង្រ្កាបមុខសញ្ញាបានម្នាក់ និងរកឃើញម្សៅពណ៌សថ្លា សង្ស័យថាសារធាតុ ញៀនចំនួន១១កញ្ចាប់តូច និង១កញ្ចប់ធំ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ចំពោះថ្នាំញៀនខ្លួនទិញពីគេម្នាក់ មិនស្គាល់ឈ្មោះ នៅម្តុំ ចោមចៅតំលៃ១៨ម៉ឺនរៀល ដើម្បីយកមកលក់បន្ត ។
បច្ចប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្ដស្នួលដើម្បីបន្តតាមនិតិវិធី ៕ ស្អាងជ័យ











