ទេព រិន្ទដារ៉ូ និង ស្វែង សុជាតា …ហែសព…!

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងលេចធ្លោពីររូបគឺ លោក ទេព រិន្ទដារ៉ូ និងអ្នកនាងស្វែង សុជាតា ត្រូវបានផលិតករក្នុងរឿង«១៥រោច» តម្រូវឲ្យលេងឈុតហែសព និងដាក់តាំងរូបថតមុខម្ឈូស។ ការថតនេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នាតំបន់វត្តប្រាសាទ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមវត្តមានតារាសម្តែងជាច្រើនរូប ។

អ្នកដឹកនាំរឿងលោក ជ័យ រិទ្ឋា បានឲ្យដឹងថា នេះជាឈុតសម្តែងក្នុងរឿង «១៥រោជ» ដែលក្នុងរឿងថ្មីនេះ មានតួសម្តែងល្អៗជាច្រើន ដូចជាលោកទេព រិន្ទដារ៉ូ, ស្វែង សុជាតា, កុល ដាវី ព្រមទាំងតារាមួយចំនួនទៀត ។

លោកបន្តថា នេះជាការសាងស្នាដៃទី២របស់ផលិតកម្មកេសារា ដោយតាមសាច់រឿង ត្រូវតួអង្គស្វែង សុជាតា ស្លាប់ដោយនាងជាតួម្តាយលោកទេព រិន្ទដារ៉ូ ហើយត្រូវឲ្យតួមកសម្តែងយំសោកដង្ហែសពទៅកប់មើលទៅដូចជាពិតៗ បើមិនដឹងច្បាស់ជាភ្ញាក់ជាក់ជាមិនខានឡើយ ។ លោកថា ក្រៅពីត្រូវថតហែសព ស្វែង សុជាតា ក៏នឹងមានឈុតឆាកដង្ហែសពលោកទេព រិន្ទដារ៉ូ ផងដែរនៅថ្ងៃនេះ ។ លោកបញ្ជាក់ដែរថា រឿង «១៥រោច» បានចេញថតចំនួនជាង៣០ភាគរយហើយ និងបន្តសម្រុកថតឲ្យចប់នៅអំឡុងខែឧសភានេះ។ លោកថា រឿង«១៥រោច» គឺយើងបង្ហាញនូវគ្រប់រសជាតិ ដែលមានលក្ខណៈទាំងកម្សត់ កំប្លែង មនោសញ្ចេតនា លាយឡំគ្នា ពិសេសផ្តោតលើការអប់រំកូនត្រូវដឹងពីតម្លៃមាតាបិតា ឬអ្នកមានគុណត្រូវធ្វើបុណ្យទាន់ខែភ្លឺ អ្វីដែលតបស្នងអ្នកមានគុណបានត្រូវខំធ្វើខំបំពេញ។

ចំពោះតារាសម្តែងជើងចាស់នៅតែរីកគ្រប់រដូលលោកទេព រិន្ទដារ៉ូ បានឲ្យដឹងថា ទោះជាមានភាពហត់នឿយក្តៅស្ទើរស្ងួតហែងបែបណា វាជាទម្លាប់ទៅហើយ ដែលលោកធ្លាប់ជួបប្រទះមិនធុញនោះទេ ព្រោះជាអាជីពរបស់យើង បើមិនធ្លាប់ ច្បាស់ជារត់ចោលមិនខាន ។ លោកនិយាយថា ឈុតដែលលោកសម្ដែងជាតួអង្គដង្ហែសពអ្នកនាងស្វែង សុជាតា នេះ គឺជាឈុតមួយក្នុងរឿង «១៥រោច» ដោយលោកត្រូវសម្ដែងជាតួកូនប្រុសអ្នកនាង ស្វែង សុជាតា ហើយម្ដាយរបស់លោកក៏ទទួលមរណភាព បន្ទាប់ពីលោកបានធ្វើឲ្យម្ដាយខកចិត្ត ។

លោកថា ឈុតនេះគឺជាការសម្ដែងលំបាកគួរសម ព្រោះតែស្ថិតក្រោមកម្តៅថ្ងៃក្តៅខ្លាំង ប៉ុន្តែ លោកថាសប្បាយចិត្តដែលបានសម្ដែងរឿងថ្មីនេះ។ លោកថា មិនខ្លាចរឿងចង្រៃខ្លួននោះទេ បើទោះជាត្រូវសម្ដែងធ្វើម្ដាយស្លាប់ និងក្រោយមក ក៏ស្លាប់ខ្លួនឯង ចំពេលមុនចូលឆ្នាំខ្មែរ ដែលកាន់តែឈានជិតមកដល់។ លោក បានបង្ហាញក្ដីរំពឹងយ៉ាងខ្ពស់ថា រឿង «១៥រោច» នឹងទទួលជោគជ័យ ដោយសារតែរឿងមួយនេះមានការអប់រំខ្ពស់ ៕ វឌ្ឍនា

...

Tep Vandaro (1) Tep Vandaro (4) Tep Vandaro (9) Tep Vandaro (8) Tep Vandaro (3) Tep Vandaro (7) Tep Vandaro (5) Tep Vandaro (6) Tep Vandaro (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print