ស្លាប់២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយនៅស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ៖ យុវជន២ នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលហេតុការណ៍កើតឡើងនៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង រំលងអធ្រាត្រនៅលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៤១ និងលេខ៤២ ត្រង់ចំណុចភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ។

យោងតាមរបាយការណ៍អធិការដ្ឋាននគបាលស្រុកបាទី បានឲ្យដឹងថា គ្រោះថ្នាក់ចរាចណ៍នេះគឺកើតឡើងរវាងរថយន្ត និងម៉ូតូ ដែលធ្វើដំណើរបញ្រ្ចាស់ទិសគ្នា ។ ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សពាក់ស្លាកលេខ ព្រះសីហនុ 3A-3015 បើកបរមកពីទិសខាងត្បូងទៅជើងតៃកុងរថយន្តបានរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ បានបុកជាមួយនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅឡើងតែម ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1N-1197 បើកបរមកពីទិសខាងជើងទៅត្បូង ដោយឈ្មោះ ចឹក ម៉ៅ ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិប្រពាំងចាប ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ គឹម សុខហួ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិអង្គរាំង ឃុំបឹងក្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ទាំង ២ នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នសពជនរងគ្រោះទាំង ២ នាក់ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកបាទីដើម្បីបំពេញបែបបទបន្ត ៕ ភ្នំដា

...

take-0 (3) take-0 (2) take-0 (5) take-0 (4) take-0 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print