រាជរដ្ឋាភិបាលកម្ពុជាបន្ដលើកទឹកចិត្ដឲ្យមានវប្បធម៌ និងអ្នកវិនិយោគចិននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបន្ដលើកទឹកចិត្ដឲ្យមានគ្រប់ជនជាតិ រស់នៅជាមួយគ្នា ប្រកបដោយ សុខដុមរម្យនា ដើម្បីរួមគ្នាអភិវឌ្ឍន៏ប្រទេស ក្នុងគោលដៅតែមួយគឺ ប្រែក្លាយ កម្ពុជាឲ្យទៅជា ប្រទេសរីកចម្រើន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៏ និងវប្បធម៏ ដ៏សំបូរបែប នាថ្ងៃអនាគត ។

លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់បែបនេះ ខណៈ លោកស្រី ចូលរួម ក្នុងពិធីក្រុងពាលីបញ្ចុះ បឋម សិលាបើកការដ្ឋាន សាងសង់ ទីស្នាក់ការកណ្ដាលរបស់សមាគមន៍ខ្មែរ-ចិន ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វា កាលពីថ្ងៃទី២០ មីនា ឆ្នាំ ២០១៧ ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានអនុវត្ដនយោបាយបើកចំហរ សាសនា និងជនជាតិ ដែលបង្ករលក្ខណៈឲ្យប្រប់ជនជាតិ ទាំងអស់អាច រស់នៅជាមួយគ្នា ដោយសុខដុមរម្យនា និងរួមគ្នាអភិវឌ្ឍន៍មាតុប្រទេសយើងទាំងអស់គ្នា ។

លោកស្រីបន្ដថា បងប្អូនខ្មែរចិន និងបងប្អូនខ្មែរ ដើម កំណើតចិន គឺជាអ្នកពូកែធ្វើជំនួញ និងជាអ្នកវិនិយោគដ៏ឆ្លាត វែ បានក្លាយជាធនធានដ៏សំខាន់ រួមចំណែកយ៉ាងធំធេងក្នុង ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ។ ប្រទេសចិន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ របស់កម្ពុជាការអភិវឌ្ឍលើគ្រប់វិស័យ របស់ប្រទេសកម្ពុជា គឺមិនអាចកាត់ផ្ដាច់បាន ពីការជួយឧបត្ថម្ភ របស់មហាមិត្ដចិនឡើយ ។

លោកស្រីបន្ដថា តាមរយៈ យុទ្ធសាស្ដ្រ ខ្សែក្រវាត់មួយផ្លូវ មួយ របស់រដ្ឋាភិបាលចិន ប្រទេសកម្ពុជា នឹងទទួលបានផលប្រយោជន៏កាន់តែធំធេងថែមទៀត ពីទំនាក់ទំនង មិត្ដភាពជាប្រពៃណីកម្ពុជា-ចិន ។

លោក ឃុន សៀ ប្រធានសមាគមខ្មែរ-ចិនប្រចាំកម្ពុជា បានបញ្ជាក់ថា អគារទីស្នាក់ការកណ្ដាលរបស់សមាគមន៍ខ្មែរ-ចិនថ្មីនេះ ដោយទទួលបានការបរិច្ឆាកដីទំហំ ៣០០០ ម៉ែត្រការេ ពីលោក ពុង ឃាវសែ ដែលគម្រោងនេះ មានតម្លៃ២,៣៦៨,០០០ដុល្លាអាមេរិក គ្រោងនឹងដាក់សម្ពោធនៅក្រោយ ពាក់កណ្ដាល ឆ្នាំ២០១៨ ៕ សំរិត

...

samrith (3) samrith (2) samrith (5) samrith (1) samrith (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print