បុរសម្នាក់សង្ស័យរកសីុជួញដូរសារធាតុញៀន ត្រូវបានអាវុធហត្ថខេត្តចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុរសអាយុ៥៣ឆ្នាំម្នាក់សង្ស័យចង់មានបានលឿនឆាប់យ៉ាងនោះក៏ចាប់របររកសីុជួញដូរសារធាតុញៀនហើយត្រូវបានកម្លាំងជំនាញមន្ទីរយុត្តិធម៍នៃកងរាជអាវុធហត្ថខេត្តកំពង់ចាមសហការជាមួយអាវុធហត្ថស្រុកបាធាយ ធ្វើរការបង្រ្កាបចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែង។

ប្រតិបត្តការនេះធ្វើរឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ រនៅចំណុចភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោកវរសេនីយ៍ សែម ឃាង ប្រធានមន្ទីរយុត្តធម៍ កងរាជអាវុធហត្ថខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ វ៉ា ស៊ីថា ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌សចំនួន៦ កញ្ចប់ទំងន់៤.០៤ក្រាម ទូរសព្ទ័ដៃចំនួន០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងកំពុងចាត់ការតាមនិតិវិធីបញ្ជូនទៅតុលាកា៕ វណ្ណះ

...

0b26df77-6bd3-485c-926a-ece469a514e0

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print