លួចចូលឆក់ត្រីក្នុងបឹងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានយកឧបករណ៍ឆក់ត្រីចូលទៅធ្វើសកម្មភាពឆក់ត្រីក្នុងបឹងមួយកន្លែង នៅចំណុចបឹងឫស្សីបាក់មែក ស្ថិតក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីវេលារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ហួរ អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង អាគុយ៤០អំពែ១គ្រឿង ក្បាលអាំងវិចទ័រ១គ្រឿង ដងឆក់១គូ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានទទួលព័ត៌មានថា មានមនុស្សបានចូលធ្វើសកម្មភាពឆក់ត្រីជារៀងរាល់ថ្ងៃនៅចំណុចបឹងខាងលើនេះ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចចម្រុះបានចុះឃ្លាំមើល ក៍បានឃើញជនសង្ស័យចូលធ្វើសកម្មភាពឆក់ត្រីជាក់ស្តែង ហើយកម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យតែម្តង ។

ជនសង្ស័យត្រូវបាសមត្ថកិច្ចកសាងសំណុំរឿងនាំខ្លួនបញ្ជូនមកផ្នែករដ្ឋបាលជលផលដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ថា

...

chanta (1) chanta (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print