ភ្នំពេញ៖ ដូចសេចក្តីជូនដំណឹងរបស់ក្រសួងធនធាន និងឧតុនិយម ប្រាប់ឲ្យដឹងកាលពីថ្ងៃទី៣១ មីនាឆ្នាំ២០១៧ ស្តីអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជាពិតមែន ខណៈក្រសួងនេះបានព្យាករណ៍ពីអាកាសធាតុឃើញថា មានបាតុភូតចំនួន៣ ក្នុងនោះមានកំនួចខ្យល់ (Convergence) ដែលបក់មកពីសមុទ្រចិនខាងត្បូង ជ្រលងសម្ពាធខ្ពស់ខ្សោយ និងការបំភាយកំដៅចេញពីសំបកផែនដី និងជួបគ្នានៅក្នុងបរិយាកាសនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០១ មីនា ២០១៧ ។
អ្វីដែលការព្យាករណ៍មិនខុសនោះគ្រាន់តែឈានចូលដល់ព្រឹកថ្ងៃទី១ខែមេសា ភា្លមគេឃើញនៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញមេឃមានសភាពងងឹតមានខ្យល់និងភ្លៀងធ្លាក់មួយមេធំ បណ្ដាលឲ្យលិចផ្លូវ ក្នុងក្រុងមួយចំនួនធំ ជាហេតុធ្វើឲ្យអ្នកដំណើរទទឹកខ្លួនជោក ដោយសារមិនបានទ្រៀមអាវភ្លៀងទុកពីផ្ទះមក។ ចំណែកនៅតាមផ្លូវតាមបណ្តាខណ្ឌមួយចំនួនមានលិចជន់ ដោយទឹកភ្លៀងដោយសារតែប្រព័ន្ធលូហូរមិនទាន់ ដូចជានៅខាងក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម។គេឃើញអ្នកជិះម៉ូតូធ្វើដំណើរឆ្លងកាត់ ម៉ូតូខ្លះរលត់និងកន្លែងម៉ូតូខ្លះ ក៏ជិះបន្តទៅមុខរួច ដោយសារតែទឹកលិចផ្លូវ ហើយក៏មានអ្នកខ្លះបើករថយន្តឆ្លងកាត់បែកទឹកសំពោងមើលទៅដូចអូប័រឆ្លងកាត់ សមុទ្រនោះដែរ ។
យ៉ាងណាទឹកភ្លៀងនៅតែស្រក់ជាតំណក់ៗដោយអន្លើៗ រហូតដល់ម៉ោង១រសៀលទើបស្ងប់ ហើយប្រចាពលរដ្ឋបានចេញដំណើរទៅប្រកបអាជីវកម្មឡើងវិញជាធម្មតា ៕ ប្រាថ្នា