ខេត្តកណ្តាល ៖ យុវជន៤នាក់ដែលកំពុងធ្វើសកម្មភាពប្រើប្រាស់ថ្នាំញៀន ត្រូវបានកម្លាំងនគរបាលស្រុកពញាឮ ចុះឃាត់ខ្លួនជាក់ស្តែង នៅវេលាម៉ោង២និង៥នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែក តាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះ នួន ភក្ត្រា ហៅ ឆក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់, ២-ឈ្មោះឈួន រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់, ៣-ឈ្មោះ មួន នី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ,៤-ឈ្មោះ មួង ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងដែក ។ ជនសង្ស័យ ទាំង៤នាក់រស់នៅក្នុងទីកន្លែងកើតហេតុខាងលើ ។
វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់តូច ទុយោជរ័សំរាប់ជក់ ។
ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសួរនាំនិងបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ