នាយ ស្លេក ជួបគ្រោះថ្នាក់ដួលបែកក្បាលជង្គង់ ចូលវះកាត់នៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងសម្បូរវោហាស័ព្ទ និងពាក្យកំណាព្យកាព្យឃ្លោង នាយ ស្លេក បានជូបហេតុការណ៍ គ្រោះថ្នាក់ស្ទើរមិន នឹកស្មានដល់ ដោយបានដូលបណ្តាលឲ្យ បែកក្បាល ជង្គង់ រហូតត្រូវគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់និងត្រូវចូលវះកាត់ព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ។

លោកសុវណ្ណរិទ្ធីហៅលោកតា វ៉ិចទ័រ ដែលជាអ្នកផលិតកម្មវិធីកំសាន្ត ប្រចាំ ស្ថានីយទូរទស្សន៍ CTN បានបង្ហោះភ្ជាប់ រូបភាព ក្នុងពេលទៅសួរសុខទុក្ខនាយ ស្លេក នៅមន្ទីរពេទ្យថា «អ្នកសូត្រកំណាព្យ អប់រំខ្លីៗ រំលេច នូវពាក្យពេចន៍សំណើច ជាសមាជិកក្រុមកំប្លែង CBS ដែលលោក អ្នកហៅគាត់ថា តាសក់២សរសៃ ឬតា ស្លេកបានដួលបែកជង្គង់! ពេលនេះនាយ ស្លេក ត្រូវបានវះកាត់រួចរាល់ហើយ និង កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរព្រះ កុសុមៈ ឬពេទ្យលោកសង្ឃ។

ក្រៅពីវត្តមានរបស់លោកសុណ្ណ រិទ្ធី ហៅលោកតាវិច ទ័រគេក៏បានឃើញវត្តមានតារាកំប្លែងរួមក្រុម និងក្រុមការងារដែល ស្និតនឹងនាយស្លេកជាច្រើទៀតបានចុះ ទៅសាកសួរសុខផ្ទាល់ដើម្បីជាការលើក ទឹកចិត្តដល់នាយផងដែរ។ ស្ថានភាពជំងឺ របស់តារាកំប្លែងរូបនេះបានស្រាកស្រាន បន្តិចហើយ ប៉ុន្តែនៅមិនទាន់អាចវិលរក ការសម្តែងដូចគ្រាមុនបាននៅឡើយ ដែលនាយអាចនឹងត្រូវចំណាលជាច្រើនខែដើម្បី បន្តឲ្យស្ថានភាពរបួសវិលទៅរកស្ថានភាពដើមវិញ៕ វឌ្ឍនា

...

slaek (5) slaek (3) slaek (6) slaek (1) slaek (4) slaek (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print