ចិនចេញច្បាប់ហាមប្រាមថ្មីនៅតំបន់ស៊ីនជាំង

ចែករំលែក៖

ចិនទើបតែបានចេញច្បាប់ហាមប្រាមថ្មីនៅតំបន់ស៊ីនជាំង ក្នុងគោលដៅទប់ស្កាត់ ក្រុមអ៊ិស្លាមជ្រុលនិយមបង្កើនការវាយ ប្រហារនៅក្នុងតំបន់នោះ។

ច្បាប់ថ្មីនេះនឹងមានប្រសិទ្ធភាពនៅចុងសប្តាហ៍នេះដោយបានហាមប្រាមមិនឲ្យទុកពុកមាត់វែងខុសប្រក្រតី ពាក់ស្បៃបិទ មុខនៅទីសាធារណៈ មិនគោរពគោលនយោបាយផែនការគ្រួសារជាដើម។

នៅក្នុងច្បាប់ថ្មីនេះ គឺបានហាមប្រាមស្ត្រីស្លៀកពាក់ជិតចូលក្នុងស្ថានីយរថភ្លើង អាកាសយានដ្ឋាន ផងដែរ។ សកម្មភាព បែបនេះក្នុងគោលដៅទប់ស្កាត់ការវាយ ប្រហារភេរវកម្មដែលកំពុងកើនឡើងនៅ ក្នុងប្រទេសចិន រយៈពេលចុងក្រោយនេះ។ ច្បាប់ហាមប្រាមខាងលើ ត្រូវបានមន្ត្រីក្នុងតំបន់ស៊ីនជាំងយល់ព្រម ហើយនឹងប្រកាសជាផ្លូវការនៅក្នុងបណ្តាញព័ត៌មានក្នុងតំបន់។

ស៊ីនជាំង ជាតំបន់ដែលមានជនជាតិ អ៊ុយហ្គ័រ ភាគច្រើនរស់នៅនិងជាតំបន់ជនជាតិអ៊ិស្លាម តែងតែមានការក្រោកឈរ ឡើងប្រឆាំងជាមួយរដ្ឋាភិបាលចិន ដែល បានប្រកាន់វណ្ណៈ មិនផ្តល់តម្លៃដល់ពល រដ្ឋភាគតិចនៅទីនោះ។ រយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះតំបន់ខាងលើ តែងតែ មានអំពើហិង្សាកើតឡើង សម្លាប់មនុស្សជាច្រើន។

កន្លងមករដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានកាត់បន្ថយការផ្តល់លិខិតឆ្លងដែនដល់ ក្រុមជនជាតិអ៊ុយហ្គ័រ ដោយខ្លាចក្រុមនេះទៅចូលរួមជាមួយក្រុមភេរវកម្ម IS ហើយត្រឡប់មកវិញវាយប្រហារប្រទេសចិន៕

IS

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print