មុនពេលស្លាប់ស្រែកថា មានគេដេញវាយនិងកាប់ រួចចង.កសម្លាប់ខ្លួនឲ្យផុតពីគ្រោះភ័យ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនត្រូវគេសង្ស័យកំរោលចូលឬមានជំងឺសរសៃប្រសាទ។

ហេតុការណ៍នេះ បានកើតឡើង នៅយប់ថ្ងៃទី ខែមេសា ២០១៧ ប៉ុន្តែទើបនិងមានការភ្ញាក់ផ្អើល នៅម៉ោង៩ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្របែក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ ភិរម្យ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិ ដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្នមកស្នាក់នៅប្រកបមុខរបរ ជាជាងមាស  ភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ 

មុនពេលកើតហេតុនៅព្រឹកថ្ងៃទី ខែមេសា ២០១៧ ជនរងគ្រោះបានចាកចេញពីផ្ទះមិនដឹងទៅទីកន្លែងណា លុះពេលល្ងាច ម៉ោងប្រហែល ៤រសៀលថ្ងៃខែឆ្នាំដដែល ស្រាប់តែឃើញជនរងគ្រោះរត់ត្រហេបត្រហបមកដល់ផ្ទះឡើងលើផ្ទះបិទទ្វារ ចាក់សោ ហើយចេះតែស្រែកថា ខ្លាចហើយៗ អ្នកស្រុកបានសួរថា ខ្លាចអី ជនរងគ្រោះថា មានគេដេញវាយ និងដេញកាប់ អ្នកស្រុកជិតខាងក៏ប្រាប់ថា សម្ងំដេកទៅគ្មានអ្នកណាធ្វើអីទេ ស្រាប់តែព្រឹកឡើងម៉ោងប្រហែល ជិត៦ព្រឹក មិនឃើញជនរងគ្រោះក្រោកដូចសព្វដង ក៏នាំគ្នាច្រានទ្វារមើលស្រាប់តែឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ទៅមេភូមិតែម្តង។ 

បន្ទាប់ពីបានទទួលព័ត៌មានដូចខាងលើ សមត្ថកិច្ចនគរបាលស្រុកមេមត់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះធ្វើការពិនិត្យ ដល់កន្លែងកើតហេតុឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាតពិតមែ ហើយក៏បានប្រគល់សពជូនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណីយ៕ វណ្ណះ

...

kpc (1) kpc (2) kpc (3) kpc (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print