ឃាត់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់ ពាក់ព័ន្ធនឹងករណីឆបោក

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្លាំងនគរបាលផ្នែកជំនាញយុត្តិធម៌ស្រុកអង្គស្នួល បានធ្វើការចុះឃាត់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធនឹងករណីឆបោក ដែលបានប្រពឹត្តទៅកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១១ នៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនសាលាដំបូងខេត្តកណ្ដាល លេខ៥៦៦ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់លោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល (ករណីឆបោក) កម្លាំងបានចុះឃាត់ខ្លួនបុរសខាងលើនៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅភូមិត្រពាំងពើក ឃុំពើក  ស្រុកអង្គស្នួលខេត្តកណ្ដាល ។

ជនសង្ស័យខាងលើ ឈ្មោះអ៊ុំ ចាន់ណាង  ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន្ននៅភូមិ អង្គស្នួលទី១  ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ បច្ចុប្បន្នមានមុខរបរបើកបររថយន្តឲ្យបុគ្គលិកក្រុមហ៊ុន ។

ករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ

ba2ae83f-5c35-4c95-9d25-98e931aaa36e

...

2b373690-6c34-4367-9dd6-92875394aeba

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print