រថយន្តបុគ្គលិកធនាគារអេស៊ីលីដាស្រុកស្ទឹងហាវបើកធ្លាក់ផ្លូវក្រឡាប់នៅឃុំអូរត្រេះរបួស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តបុគ្គលិកធនាគារអេស៊ីលីដាស្រុកស្ទឹងហាវ បានបើកធ្លាក់ផ្លូវក្រឡាប់នៅឃុំអូរត្រេះរងរបួសមនុស្ស២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះកើតឡើងដោយរថយន្តក្រឡាបដោយខ្លួនឯង បណ្ដាលរងរបួសមនុស្ស២នាក់ ៖ ឈ្មោះ ទេព ធិតា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅ ខេត្តព្រះសីហនុ របួសធ្ងន់(ជើង និង ក្បាល) និង ឈ្មោះសេង ពេជ្រធិតា ភេទស្រី អាយុ ៣០ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ របួសធ្ងន់ (ក្បាល) រីឯអ្នកបើកបរឈ្មោះ គ្រុយ សុខជា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ មិនរងរបួសទេ។

ប្រភពបញ្ជាក់ថា អ្នកទាំង៣នាក់ខាងលើនេះ ជាបុគ្គលិកធនាគារ អេស៊ីលីដា ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕ ឆ្លាមសមុទ្រ

...

kps (1) kps (4) kps (2) kps (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print