នគរបាលប៉ុស្តិ៍ចោមចៅឃាត់ជនសង្ស័យម្នាក់ឆ្គឹះសោបន្ទប់ជួលលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ចោមចៅបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាឆ្គឹះសោបន្ទប់ជួលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ យកមកសាកសួរនាំកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលមួយកន្លែង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះចំនួន២នាក់ទី១មានឈ្មោះគង់ ច័ន្ទភ័ក្ត្រា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនគរបាល ស្នាក់នៅបន្ទប់ជួលលេខ 7E ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ឈ្មោះ ទួន ថាច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករចក្រ ស្នាក់នៅបន្ទប់ជួលលេខ9E ជាន់ផ្ទាល់ដី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំពោះសម្ភារបាត់បង់ មាសទម្ងន់៥ជីមាស ខ្សែករម៉ូតច្រវ៉ាកឆាប និងលុយខ្មែរចំនួន៣៨ម៉ឺនរៀល។

ចំណែកជនសង្ស័យមានឈ្មោះ ហ៊ៀប សុភក្រ័ ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៥៥ ជាន់ទី៥ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ វត្ថុតាងដកហូតបានមាន កូនសោ៣ចង្កោម កងដៃចំនួន២ ពណ៌លឿងខ្ចី និងខ្សែករច្រវ៉ាក់ឆាប កាឡៃ១ខ្សែ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ស្នាក់នៅបន្ទប់ក្បែរគ្នា បានចេញពីបន្ទប់ហើយទៅធ្វើការបាត់ លុះនៅម៉ោងខាងលើជនរងគ្រោះបានត្រឡប់មកពីធ្វើការវិញដល់បន្ទប់ជួលរៀងខ្លួនក៏នាំគ្នាចាក់សោបន្ទប់ស្រាប់តែឃើញអីវ៉ាន់ក្នុងបន្ទប់ជួលរប៉ាត់រប៉ាយដោយជនរងគ្រោះឈ្មោះទួន ថាច ដែលស្នាក់នៅបន្ទប់ជួលលេខ9E ជាន់ផ្ទាល់ដីបាត់គ្រឿងអលង្ការខ្សែកមាសទម្ងន់៥ជី ម៉ូតច្រវ៉ាកឆាប។ រីឯជនរងគ្រោះឈ្មោះ គង់ ច័ន្ទភក្ត្រា ស្នាក់នៅបន្ទប់ជួលលេខ7E ជាន់ផ្ទាល់ដី បានបាត់លុយចំនួន៣៨ម៉ឺនរៀល។

ក្រោយមកដោយនៅម៉ោងប្រហែល៩និង៣០យប់ ជនរងគ្រោះបានឮអ្នកមើលការខុសត្រូវផ្ទះជួលប្រាប់គាត់ថា ឃើញជនសង្ស័យឈ្មោះ ហ៊ៀប សុភក្រ័ បានចាយលុយក្រដាស២ម៉ឺនរៀលថ្មីៗ ពេលនោះជនរងគ្រោះបានទៅដល់បន្ទប់របស់ជនសង្ស័យឆែករកឃើញ លុយនិងគ្រឿងអលង្ការដែលបាត់រួចក៏ប្តឹងសមតត្ថកិច្ចប៉ុស្តិ៍ចោមចៅឲ្យឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅសាកសួរនាំ ដើម្បីបញ្ជូនខ្លួនទៅផ្នែកជំនាញព្រហ្មទណ្ឌដើម្បីចាត់ការបន្ត៕សុខាសែនជ័យ

...

image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print