ខេត្តកណ្តាល ៖ ដោយមានការដឹកនាំចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និង ភាពទទួលខុសត្រូវខ្ពស់លើសុខទុក្ខរបសកងកម្លាំងក្រោមឱវាទរបស់លោកឧត្តមសេនិយ៍ សំ តុលា មេបញ្ជាការ អហ ខេត្ត និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ អហ ខេត្តកណ្តាលទាំងអស់ ។
នៅព្រឹកថ្ងៃទី 04 ខែមេសា ឆ្នាំ 2017 លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំលោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល និង ស្រុកមុខកំពូល ចុះសួរសុខទុក្ខ ដល់ នាយ នាយរង កងរាជអាវុធហត្ថ និង អតីតយុទ្ធជន ដែលមានជំងឺ និង មានជីវភាពខ្វះខាតជួបការលំបាក ចំនួន 08 គ្រួសារ ដល់លំនៅដ្ឋាន ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ មេបញ្ជាការបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំដល់ នាយ នាយរង អាវុធហត្ថទាំងអស់ និង បាននាំយកនូវអំណោយមួយចំនួនរួមមាន: ថវិកាជាង 8លានរៀល ព្រមទាំង អង្ករ មី ទឹកត្រី ទឹកសីុអីុវ ត្រីខរ ទឹកក្រូច ដែលជាថវិការផ្ទាល់របស់លោកឧត្តមសេនីយ៍ មេបញ្ជាការ និង ការចូលរួមពីលោកមេបញ្ជាការរង លោកនាយរងសេនា ធិការ លោកប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ អហ ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល និង ស្រុកមុខ កំពូល ឧបត្ថម្ភជូនដល់ គ្រួសារអាវុធហត្ថ មានជំងឺនិងមានជីវភាពខ្វះខាតជួបការលំបាក ទាំង 08 គ្រួសារ ៕ ស្អាងជ័យ