ខេត្តកណ្តាល ៖ យ៉ាងតិចណាស់មានមនុស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ និងអ្នករួមដំណើរ៥នាក់ទៀតរងរបួសស្រាលត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង២៥នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិប៊ុណ្ណា ឃុំព្រះពុទ្ធស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មុនកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌឺ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២.៣២៥៨ បើកបរគេចខ្លួនបាត់ និងមានអ្នករួមដំណើរ៦នាក់ ៖ ១- ឈ្មោះស៊ូ សាវ៉េត ភេទប្រុសអាយុ៣៩ឆ្នាំ ,២-គង់ សុភាពភេទស្រីអាយុ២៩ឆ្នាំ ,៣-ឈ្មោះស៊ូ សុភាពរក្សា ភេទស្រី អាយុ១២ឆ្នាំ ,៤-ឈ្មោះស៊ូ សារឹទ្ធភេទប្រុស អាយុ១ឆ្នាំ ។ អ្នកទាំង៤នាក់នៅផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំណែក២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញណគេចខ្លួនបាត់ បើកបរក្នុងទឹសដៅពីភ្នំពេញទៅតាកែវ ពីជើងទៅត្បូង រងរបួសស្រាល ។ ចំណែកម៉ូតូបើកបរដោយឈ្មោះ ជួង សំអុល ភេទប្រុសអាយុ៤៦ឆ្នាំ មានអ្នករួមដំណើរ ១នាក់ឈ្មោះ វារុន ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ-ភ្នំពេញ បើកបរក្នុងទិសដៅពីត្បូងមកជើង ពីតាកែវមកត្បូង រងរបួសធ្ងន់ ។
យោងតាមរបាយការណ៍នគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ករណីខាងលើនេះបណ្ដាលអោយស្លាប់១នាក់ប្រុសអ្នកបើកបរម៉ូតូ របួសធ្ងន់១នាក់ស្រី និងអ្នករួមដំណើរម៉ូតូ របួសស្រាល៥នាក់ ។ ខាងរថយន្តស្រី២នាក់ ប្រុស៤នាក់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។
ក្រោយកើតហេតុរថយន្តនិងម៉ូតូកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះ ៕ ស្អាងជ័យ