ទាំងព្រឹក!! ស្លាប់២នាក់ របួសធ្ងន់ស្រាល៥នាក់ ករណីរថយន្តចុះពីលើភ្នំដាច់កង់ក្រឡាប់នៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្តបាត់ដំបង ៖ រថយន្តដឹកស៊ីម៉ងត៍ ចុះពីលើភ្នំព្រឹកបានដាច់កង់ក្រឡាប់ផ្ងារជើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់២នាក់ និងរងរបួសធ្ងន់ស្រាល៥នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៥នាទីព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចទល់មុខវត្តរតនៈភ្នំព្រឹក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ករណីរថយន្តក្រឡាប់នេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ3B-6063  ដឹកស៊ីម៉ងត៍ពេញរថយន្ត បានចាកចេញពីស្រុក សំពៅលូន ក្នុងទិសដៅមកស្រុកភ្នំព្រឹក ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តចុះភ្នំ បានដាច់កង់ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់ ២នាក់ ទី ១-ឈ្មោះ រិន ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្នាកណ្តាល ឃុំដួនទៃ ស្រុកពញ្ញាក្រែក ខេត្តត្បួងឃ្មុំ (ស្លាប់) និង ទី២-ឈ្មោះ អ៉ិន ប៊ុនណាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងក្រឡុក ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង (ស្លាប់) ។ របួសធ្ងន់២នាក់ និងរបួសស្រាល៣នាក់ មិនទាន់ស្គាល់អត្តញ្ញាណ និងទីលំនៅ  ៕ វិច្ឆិកា

...


57eb487f-c53f-479b-9870-a0cd32ec234c 792e5b6c-87be-4e7d-baf5-6987db056aaa 1969f109-feee-467a-87f2-3f14e50729fe 4609e5aa-e05a-4899-b855-1cbc363e724d 060357e5-58a3-4559-8d49-e2fe71f0b661  f41ae659-0b5b-4886-b2e8-8a8f4180355b f546fb2d-0897-431b-947d-f66a434a4dd2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print