ទឹកស្ទឹងខេត្តប៉ៃលិនក្រោយពីពណ៌ក្រហម ឥឡូវចាប់ផ្តើមថ្លាវិញហើយ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ពលរដ្ឋនៅតាមដងស្ទឹងបរយ៉ាខា,ស្ពានតារាមនៃខេត្តប៉ៃលិនជាច្រើន ពួកគាត់បានរិះគន់មន្ត្រីជំនាញនិងអាជ្ញាធរ អះអាងថា ដោយសារការធ្វើផ្លូវតាមព្រំដែនឥឡូវទឹកស្ទឹង បានចាប់ផ្តើមថ្លាបន្តិចម្តងៗឡើងវិញហើយៗអាចឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តាយដងស្ទឹងនេះប្រើប្រាស់បានខ្លះៗ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឱ្យដឹងថា បញ្ហាល្អក់ទឹកក្នុងស្ទឹងប៉ៃលិននេះ គឺបណ្តាលមកពីកម្លាំងវិស្វកម្មឈូសឆាយដីធ្វើផ្លូវក្រវ៉ាត់ព្រំដែន ដែលនៅតំបន់នោះ គឺនៅជាប់នឹងប្រភពទឹកដងស្ទឹងប៉ៃលិន ហើយពេលមានភ្លៀងធ្លាក់ខ្លាំងជោគជាំ ជាប់ៗគ្នាជាច្រើនថ្ងៃបណ្តាលឱ្យហូរអាចម៍ដីក្រហម ចូលក្នុងទឹកស្ទឹង ទើបធ្វើឱ្យកើតបញ្ហាល្អក់កករបែបនេះ។

ចំណែកលោក កើតសុធាអភិបាលខេត្តប៉ៃលិនបានចុះទៅពិនិត្យមើលតាមដងស្ទឹងនេះនៅព្រឹកខាងលើបានឱ្យដឹងថា ចំពោះបញ្ហាដែលទឹកស្ទឹងប៉ៃលិនល្អក់កករ ឡើងពណ៌ក្រហម ហើយធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាកង្វះទឹកប្រើប្រាស់នេះ គឺអាជ្ញាធរខេត្ត បានរៀបចំក្រុមការចុះអន្តរាគមន៍ជួយដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។

លោកបានបន្តថា ចំពោះបញ្ហាទឹកស្ទឹងប៉ៃលិន ឡើងល្អក់កករ ប្រើប្រាស់មិនកើតនេះ វាមិនប៉ះពាល់ដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ ព្រោះរដូវនេះជារដូវភ្លៀង ដូច្នេះប្រជាពលរដ្ឋគាត់មានទឹកភ្លៀងសម្រាប់ប្រើប្រាស់ ម៉្យាងទៀតបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងគាត់អាចដោះស្រាយបាន ដោយខ្លួនគាត់ គឺគ្រាន់តែជីករណ្តៅ ឬអណ្តូងនៅក្បែរមាត់ស្ទឹងគឺគាត់អាចយកទឹកចេញមកប្រើប្រាស់បាន។ ក្នុងនោះអាជ្ញាធរខេត្ត បានចាត់ឱ្យមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត យកគ្រឿងចក្រទៅជីករណ្តៅ ឬស្រះនៅក្បែរមាត់ស្ទឹង ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ នៅតាមតំបន់ដែល ត្រូវការទឹកប្រើប្រាស់ចាំបាច់។ លោក បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង សូមមេត្តាយោគយល់ និងអធ្យាស្រ័យ ពីព្រោះទឹកស្ទឹងល្អក់នេះ គឺបង្កឱ្យប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះបើបងប្អូនមានបញ្ហាអ្វីកើតឡើង សូមរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ជាបន្តាន់ ដើម្បីដោះស្រាយផលពិបាកជូនបងប្អូនឱ្យបានទាន់ពេលវេលា។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើល ដោយសារទឹកស្ទឹងប៉ៃលិន ឡើងល្អក់កករ ពណ៌ក្រហម ដែលធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាច្រើនភូមិ ដូចជា ភូមិបរហ៊ុយជើង ភូមិបរតាំងស៊ូ ភូមិបរយ៉ាខា ភូមិអូរច្រាលិច ស្ថិតក្នុងសង្កាត់បរយ៉ាខា និងភូមិអូរច្រាកណ្តាល ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ព្រមទាំងភូមិនានាជាច្រើនទៀតនៅតាមបណ្តោយដងស្ទឹងមួយនេះ៕ ស សារ៉េត

...

pailin (2) pailin (1) pailin (4) pailin (3) pailin (6) pailin (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print