ចេញពីផឹកសុីផ្ទះមិត្តភក្តិ ជិះម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្ត ស្លាប់១របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងចណែ៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលត្រូវគេដឹកយកទៅសង្គោះនៅមន្ទីពេទ្យខណៈពួកគេបានចេញពីផឹកសុីផ្ទះមិត្តភក្តីហើយជិះម៉ូតូក្នុងល្បឿនលឿនពេកចាប់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកនិងថយន្ត១គ្រឿងដែលចូលផ្លូវលំ។

ហេតុការណ៍ដ៍រន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣៥នាទីរំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនះតេលា ស្ថិតក្នុងភូមិអូរបែកក្អម ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះទី១មានឈ្មោះ ថេន ថាន ភេទប្រុសអាយុ២០ឆ្នាំ មុខ របរធ្វើការក្រុមហ៊ុន គង់ នួន ម្ដុំផ្សារដេរប៉ូ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (ស្លាប់នៅនិងកន្លែង)ជាអ្នកបើកបរ ទី២ មានឈ្មោះ កេម គូយ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរដូចគ្នា ជាអ្នកជិះកណ្ដាលរងរបួសធ្ងន់ ទី៣ មានឈ្មោះ សែម សុភក្ដ្រ អាយុ២៦ឆ្នាំ ជាអ្នកជិះកណ្ដាល រងរបួសធ្ងន់ ទី៤ មានឈ្មោះ ដឿន សំរ៉ា ភេទប្រុសអាយុ២៣ឆ្នាំ ជាអ្នកជិះក្រោយគេរងរបួសស្រាល។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះគ្នាមានគ្នា៤នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥សេរ៊ីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE- 9934 តាមបណ្ដោយផ្លូវ២០០៤ក្នុងទិសដៅពី លិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ ចំណុចកើត ហេតុស្រាប់តែមានរថយន្តកូរ៉ែ២តោនកន្លះមួយគ្រឿងមិនចាំពណ៌និងស្លាកលេខបើកចុះមកពីស្តុបណូគាអូបែកក្អមក្នុងទិសដៅពីកើតទៅលិចហើយរថយន្តបានបត់ឆ្វេងចូលតាមផ្លូវលំក្បែរស្ថានីយប្រេងឥន្អនះ តេលា ទើបធ្វើអោយអ្នកបើកបរម៉ូតូចាប់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តបណ្ដាលអោយអ្នបើកម៉ូតូបានហោះទៅបោកនិងទ្រុង រថយន្ត បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងចំណែកឯអ្នកបីនាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយឡែកម៉ូតូរងការខូចខាតយ៉ាងដំណំ រំពេចនោះរថយន្តបានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល ភ្លាមៗនោះអ្នកដែលឃើញហេតុការណ៍ផ្ទាល់ បានទាក់ទងទៅកាន់ រថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនហុង ហាក់មកដឹកជនរងគ្រោះពីរនាក់យកទៅសង្គ្រោះបន្ទាន់ តែដោយសារតែម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ។

តាមការរៀបរាប់ពីមិត្តភក្តីរួមដំណើរជាមួយដែលរបួសស្រាល បានអោយដឹងថាមុនពេលកើត ហេតុរូបគេទាំង បួននាក់ទើបតែមកពីលេងផ្ទះមិត្តហើយបានផឹកស៊ីបន្តិចបន្តួចក្រោយមកក៍នាំគ្នាជិះម៉ូតូត្រលប់មកកន្លែង ធ្វើកាវិញនៅម្ដុំផ្សារដេរប៉ូ លុះមកដល់ចំនុចកើតហេតុដោយសារតែរថយន្តខាងលើនោះបត់លឿនពេកទើប ធ្វើអោយអ្នកបើកបរចាប់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុកពាក់កណ្ដាលរថយន្តកូរ៉េនោះបណ្ដាលអោយមិត្តភក្ដិរបស់គេដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនិងពីរនាក់ផ្សេងទៀត រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី ព្យាលបាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់ចំណុចកើតហេតុហើយបានធ្វើ ការវាស់វែងនិងធ្វើឯកសាប្រគល់សពទៅខាងសាច់ញាតិសពដែលត្រូវជាបងប្រុសដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តកំពង់ឆ្នាំ៕

5f7c4e40-7098-4aef-9da8-5552478213e6 16ef7d73-3e22-4899-9024-19282f5d407f 2675ce09-4e15-48eb-b7fd-cea840d81c17 ad4082ed-383d-47ce-86fb-052d1df8c5b1 f87b1a65-aabf-4c86-9780-4d57f7ceda74

...

តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print