ជិះម៉ូតូឌុបគ្នាក្នុងស្ថានភាពស្រវឹង បុកគូថរថយន្តចតលើចិញ្ចើមផ្លូវសន្លប់ស្តូក២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជនចំនួន២នាក់បានរងរបួសសន្លប់ស្តូកស្តឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈជិះម៉ូតូឌុបគ្នាក្នុងស្ថានភាពស្រវឹង បើកម៉ូតូគ្មានកញ្ចក់.មិនពាក់មួកសុវត្ថិភាពប្រើប្រាសល្បឿនលឿនដូចហោះក៍បានជ្រុលបុកគុថរថយន្ត ចតលើចិញ្ចើមផ្លូវពេញហឹង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០៦ ខែមេសា ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧២.១៧៣ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសទី១ ឈ្មោះ អ៊ុយ សាមឿន ភេទប្រុស អាយុ ២០ឆ្នា(ធ្ងន់)សញ្ជាតិខ្មែរ ទ២ ឈ្មោះ ជួប លីណា ភេទប្រុស អាយុ ២១ឆ្នាំ(ធ្ងន់)សញ្ជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំងនាក់រស់នៅភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពខាងលើបន្តថា ជនរងរបួសទាំងពីនាក់ធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1A 1436 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះទៅដល់ចំណុចកើតហេតុក៍បានគូថរថយន្តម៉ាក ហ្វុយហ្សូ ពណ៏ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A 0552 បើកបរដោយឈ្មោះ ទឹម ឡេង ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិត្រពាំងវែង ឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងឈប់ចតលើចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យរងរបួសរដូករណេលលើផ្លូវជាតិតែម្តង។

ប្រភពដដែលបន្តទៀតថា ជនរងរបួសទាំងពីត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្តុតាងម៉ូតូ និងរថ យន្តប្រគល់ឲ្យការិល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរងចាំធ្វើការវាស់វែង ដោះស្រាយជាក្រោយតាមនីតិវិធី ៕  បឹុម ពិន

...

2f06f3ad-0d11-4aa6-a3c4-90c6c6c5aa96 c11a961c-4de4-4cbf-8320-07c53d0da5d8 de6eed65-840f-43c9-b5b2-ae4fb3699abc e75f17f6-cfe7-4a3c-9e71-4a9f0dc9e87f f1b4c68d-a7d0-41dd-b6b3-b5bb24f6ffb2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print