ខេត្តកណ្តាល ៖ ដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់ ក៏ដូចជាកាដូសម្រាប់ឆ្នាំថ្មីចូលឆ្នាំខ្មែរខាងមុខនេះ នៅព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហកាជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកណ្តាល និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំពិធីផ្តល់ឈាម ។ សមាសភាពចូលរួមមាន លោកមេបញ្ចាការ លោកមេបញ្ជាការរង រងសេនា ធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ចាការក្រុងស្រុកទាំង ១១ ព្រមទាំងនាយទាហាន និង នាយរងទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល ចំនួន ១៩៨នាក់ និងយុវជនខេត្តកណ្តាលនិងជនបរទេសដែលស័្មគ្រចិត្តមកផ្តល់ឈាមដើម្បីជាតិ មាតុភូមិ មហាគ្រួសារខ្មែរយើង។
នៅក្នុងឱកាសនោះ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានលើកឡើង អនុវត្តន៏តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង សង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឲ្យនាយ នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងពេលចុងឆ្នាំនេះ កម្លាំងកងរាជអាវុធហត្ថ បានត្រៀមរួចជាស្រាច ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងកំពុងខ្វះឈាម និង គ្រោះមហន្តរាយផ្សេងៗ ។
លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើជាគំរូល្អ និងមានស្នាដៃល្អនេះដោយមានការដឹកនាំចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ គន់ គីមអគ្គមេបញ្ជាការរងនៃកងខេមរះភូមិន្ទនិងជាអគ្គលេខាធិការសមាគមះតីយុទ្ធជននិងនាយ ឧត្យមសេនីយ៍ សៅសុខាអគ្គមេបញ្ជាការរងកងខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបណ្ឌិត ម៉ៅ ភិរុណអភិបាលនៃគណះអភិបាលខេត្តកណ្តាលអោយយកចិត្តទុកដាក់ ឈរលើការគោរពបទបញ្ជា ការគោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេស មានឆន្ទះក្នុងការការពារនិងបំរើប្រជាជន។ ជាមួយនោះផងដែរ កងរាជអាវុធហត្ថខេត្ត ក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្ត បានបង្កើតនូវសមទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្តបានចូលរួមសហការនិងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលានៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ។
សូមបញ្ជាក់ថាក្នុងពេលកំពុងធ្វើការផ្តល់ឈាមនេះផងដែរលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក ទាំង១១ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់លោក ឧត្តមសេនីយ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល ដែលបានផ្តល់កម្លាំងចិត្តដល់បងប្អូន ចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមសំរាប់បំរើអោយជនរួមជាតិដែលមានតំរូវការ សង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ននិងទៅអនាគត ៕ ស្អាងជ័យ